មនុស្សគ្រប់គ្នា មានការងើយឆ្ងល់ទាក់ទងនឹងការ ប្រែរប្រួលពណ៍របស់ទឹកទន្លេរ Yangtze។

កាលពីថ្ងៃ ព្រហស្បតិ៍ ប្រជាជនម្នាក់រស់នៅក្នុង ខេត្ត Chongqing បានក្រោកពីដំណេក និង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែលគាត់បានឃើញទន្លេរដ៏ស្រស់ស្អាតរបស់ ពួកគេបានប្រែរពណ៍ទៅជា មានពណ៍ដូចជា ឈាម។ ពួកគេមានការភ័យព្រួយ ទាក់ទងនឹងរឿងនេះ ដោយគិតថា វាអាចជាសញ្ញាដែលអាចបញ្ជាក់ពី មហន្តរាយអ្វីមួយ។

មន្រ្តីអាជ្ញាធរកំពុងធ្វើការស៊ើប អង្កេតទាក់ទិននឹងបញ្ហានេះ។ ការប្រែរប្រួលពណ៍អាចបណ្តាលមកពី ភក់ដីល្បាប់ រឺក៏ មកពីសារធាតុបំពុលដែលចេញពីរោងចក្រ ដែលនេះវាជាបញ្ហាធម្មតាគ្មានអ្វីគួរអោយភ្ញាក់ផ្អើល ដោយសារ កាលពី ២ខែមុនវាបានកើតឡើងម្តងរួចហើយ នៅឯ Wenzhou ខេត្ត Zhejiang ពេលដែលរោងចក្រជ័រកៅស៊ូក្រាល បានបញ្ចេញនូវសារធាតុ បំពុលជាច្រើនចូលទៅកាន់ទឹកទន្លេរ Quxi ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]