ចិន៖ កាលពីពេលថ្មីៗនេះមានវីដេអូមួយត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត ដោយបង្ហាញពីបុរសម្នាក់ កំពុងទទួលការព្យាបាលបែបមជ្ឈិមសម័យ ដោយបង្ហូរឈាមចេញពីក្បាលរបស់គាត់។

របៀបព្យាបាលនេះអាចប្រើប្រាស់ដើម្បីធ្វើការព្យាបាលទៅលើជំងឺ ឈឺក្បាល តាបមបែបព្យាបាលបុរាណចិន នេះបើយោងតាមរបាយការណ៍ព័ត៌មាននានា។ 

ខណៈដែលវិធីព្យាបាលរបៀបនេះបានកើតឡើងរាប់រយឆ្នាំមកហើយនោះ វីដេអូដែលគេជឿថាបានថតនៅក្នុងប្រទេសចិន មួយនេះ ត្រូវបានបង្ហោះនៅលើវេបសាយបណ្តាញសង្គមរបស់ចិន និងបានធ្វើឱ្យអ្នកដែលបានទស្សនាមានការតក់ស្លុតជាខ្លាំង។

នៅក្នុងវីដេអូដ៏គួរឲ្យខ្លាចនេះ គេឃើញមានបុរសម្នាក់កំពុងតែញញឹម និងនិយាយលេងសើច ដោយមានក្រណាត់ពណ៌សមួយ រុំជុំវិញករបស់គាត់ ក្រោយមកក៏លេចចេញបុរសម្នាក់ទៀត ដែលទំនងជាវេជ្ជបណ្ឌិត បានយកដៃស្ទាបថ្ងាសរបស់បុរសនោះ មុនពេលចាក់បង្ហូរឈាមចេញពីថ្ងាស ដោយប្រើឧបករណ៍ម្យ៉ាងមើលទៅដូចជាបំពង់ ឬម្ជុលមួយ។

ភ្លាមៗបន្ទាប់ពីចាក់ ឈាមក៏បានហូរចេញពីថ្ងាស់បុសរនោះភ្លាម ចូលទៅក្នុងកន្ធន់ជ័រមួយ ហើយគេឃើញបុរសនោះនៅបើកភ្នែកម៉ង់ៗ ខណៈដែលឈាមនៅតែបន្តបាញ់ចេញពីថ្ងាស់របស់គាត់ជាង១នាទី។

សាស្រ្តាចារ្យនៃសាលាវេជ្ជសាស្រ្តចិន ក្នុងទីក្រុងហុងកុង លោក Michael Chung បានឲ្យដឹងថា ការកាត់សសៃឈាមដើម្បីយកឈាមចេញពីរាងកាយ ក្នុងគោលបំណងដើម្បីព្យាបាលជំងឺ គឺជាវិធីសាស្រ្តដែលប្រើជាទូទៅនៅក្នុងវេជ្ជសាស្រ្តចិន។ វិធីសាស្រ្តនេះត្រូវបានប្រើជាទូទៅនៅក្នុងការព្យាបាលការឈឺចាប់ ហើម ឬជំងឺផ្សេងទៀតដែលទាក់ទងទៅនឹងការកងស្ទះឈាម។

អ្នកលេងបណ្តាញសង្គមចិន ម្នាក់បាននិយាយថា "ខ្ញុំធ្លាប់ឮពីរបៀបព្យាបាលនេះ ចុះហេតុអ្វីបានជាឈាមហូរចេញច្រើនម្ល៉េះ?"។ ខណៈមានអ្នកខ្លះទៀតនិយាយថា "ហេតុអ្វីបានជាគាត់មិនព្រមទៅបរិច្ចាគឈាមតែម្តងទៅ។ ខ្ញុំចង់ដឹងណាស់ថាតើបុរសម្នាក់នេះនៅរស់ដែរឬអត់? "៕ 

ប្រភព៖ DailyMail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]