ភ្នំពេញ៖ តារាចម្រៀងស្រីរាងស្តើងល្វតល្វន់ អ្នកនាង សុខ ស្រីនាង កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង លើការតែងខ្លួនរបស់អ្នកនាង។

ភាគច្រើនអ្នកគាំទ្រតែងសង្កេតឃើញថា អ្នកនាង សុខ ស្រីនាង កម្រលេងខ្លួនស៊ិចស៊ី  លេចលើលេចក្រោម ដែលភាគច្រើន អ្នកនាងចូលចិត្តស្លៀកពាក់សាមញ្ញៗ មិនឆើតឆាយ ជាមួយនឹងអាវយឺត ឬសាច់ក្រណាត់ និងខោជើងវែងជាដើម។

ក៏ដូចជា កាលពីប៉ុន្មានថ្ងៃមុននេះដែរ អ្នកមេម៉ាយរូបស្រស់រូបនេះ បានបង្ហាញសម្រស់លើកំពូលភ្នំបូកគោ ជាមួយនឹងការស្លៀកពាក់ បែបជាអាវវែង និងខោជើងវែងពណ៌ស ដូចគ្នាយ៉ាងធម្មតាបំផុត។ ប៉ុន្តែការស្លៀកពាក់បែបនេះ មិនបានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តនោះទេ មានតែទទួលការចាប់អារម្មណ៍ខ្លាំង ជាជាងការស្លៀកពាក់ស៊ិចស៊ីទៅវិញ។  

មិនតែប៉ុណ្ណោះ គ្រាន់តែរូបថត ២ទៅ ៣សន្លឹក ដែលអ្នកនាងបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចុច Like និង Share ច្រើនសន្ធឹកសន្ធាប់ មិនគួរឲ្យជឿ៕

តោះមើលរូបថតស្អាតៗត្រជាក់ភ្នែក នៅឯភ្នំបូកគោ របស់អ្នកនាង សុខ ស្រីនាង ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សុខ ស្រីនាង ត្រូវបានអ្នកគាំទ្រ ពេញចិត្តនូវសម្រស់ធម្មជាតិរបស់នាង។

អ្នកគាំទ្រហាក់ដូចជា ចាប់អារម្មណ៍ ទៅលើសម្ផស្សធម្មជាតិ របស់តារាចម្រៀងម្នាក់ គឺអ្នកនាង សុខ ស្រីនាង។

តារាចម្រៀងញញឹមស្រស់ រូបនេះ ត្រូវបានមហាជនទទួលស្គាល់ថា នាងមានសម្រស់ស្អាតពីធម្មជាតិ ដែលមិនដូច នឹងតារាមួយចំនួន ដែលចំណាយលុយ លើការវះកាត់កែសម្ផស្ស។ អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀងម្នាក់ ដែលចូលចិត្តតែងខ្លួនបែបសាមញ្ញ មិនឆើតឆាយហួសហេតុ ត្រូវបានអ្នកគាំទ្រជាយុវវ័យ មើលឃើញថាមានភាពស្រស់ស្អាត និងគួរស្រឡាញ់បែបធម្មជាតិ តាមរយ: មតិជាច្រើននៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ដោយសារតែសម្រស់ពីធម្មជាតិ និងមិនវះកាត់កែសម្ផស្សនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗ ច្រណែន និងសរសើរនាងយ៉ាងខ្លាំង៕

ចង់ដឹងថា សម្រស់ធម្មជាតិរបស់ សុខ ស្រីនាង ស្អាតយ៉ាងណា មើលរូបថតទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ​ ស្រីនាង