រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម​សេ១២៥ បាន​​ដួល​ច្រងាង​នៅ​លើ​ផ្លូវ​ឯ​អ្នកបើកបរ​វិញ​រង​របួស​រលាត់​ដៃជើង ដោយ​សារ​តែ​ម៉ូតូ​ស្តេ​ប​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ជាមួយ​នឹង​មិត្ដភក្ដិ​សុ​ទ្ធតែ​ស្រវឹងស្រា​ដូច​គ្នា ហើយ​បើកបរ​មិន​គោរពភ្លើង​សញ្ញា​ជា​ហេតុ​ធ្វើ​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្តេ​ប ​បើក​​ឆ្លងភ្លើង​ក្រហម​មក​កៀរ​ម៉ូតូឌ្រីមសេ១២៥ ​បណ្ដាល​ឱ្យ​ដួល​លើ​ទ្រូងផ្លូវ​​រង​របួស ​កាល​ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦​ កុម្ភៈ ២០១២ ​នៅ​ចំណុច​ ផ្លូវ២៣០​កែង​ផ្លូវ​២២៣​ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ​។

តាម​ការ​ឱ្យ​ដឹង​ពី​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឌ្រីម​​ សេ​១២៥ ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៣០​ពី​លិចទៅ​​កើត​ ​ ខណៈមក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឆ្លង​ស្ដុប​​ភ្លើង​ខៀវ ប៉ុន្ដែ​​នៅ​ពេល​កំពុង​ឆ្លង​ ស្រាប់តែ​មាន​​ម៉ូតូ​ស្តេ​ប​ជិះ​គ្នា​២​នាក់​បាន​បើក​ពី​ត្បូង​ទៅ​ជើង​​មក​ កៀរ​បណ្ដាល​ឱ្យ​ម៉ូតូខ្លួន​​ដួល​ទៅ​នឹង​ទ្រូង​ផ្លូវ​​រង​របួស​តែម្តង ។

ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​ម៉ូតូ​ស្តេ​ប​ដែ ​លសុ​ទ្ធតែ​ជា​មនុស្ស​ចាស់ទុំ​បាន​មក​រករឿង​យុវជន​រង​គ្រោះ​ថែមទៀត​ ​ហើយ​ភាគី​ទាំងពីរ​​បាន​ជជែក​គ្នា​អស់​រយៈពេល​ប្រមាណ​១៥​នាទី​​ស្រាប់តែ​ ភាគីជិះ​​ម៉ូតូ​ស្តេ​ប​​បាន​ទាញ​ម៉ូតូ​នាំ​គ្នា​ជិះ​បន្ដ​ទៅ​មុខ​ទៀត ដោយ​មិន​នៅ​ដោះ​ស្រាយ​ជា​មួយ​​ជន​រង​គ្រោះ​នោះ​ឡើយ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]