ថៃ៖ មួយពព្រិចភ្នែកសោះ តារាស្រីថៃ Mai Davika បានប្រឡូកក្នុងសិល្បៈអស់រយៈពេល៧ឆ្នាំមកហើយ។ ចុះតើរយៈពេល ៧ឆ្នាំនេះ តើនាងបានប្រែប្រួលយ៉ាងណាខ្លះ?

តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ ក្រោយពីនាងបានចូលប៉ុស្តិ៍ទូរទស្សន៍ លេខ៧ ហើយថែមទាំងបានគ្រងដំណែងជាតួឯកទាំងអស់ ស្ទើរតែគ្រប់រឿងភាគទៀតផង។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ នាងបានធ្វើឲ្យកេរ្ត៍ឈ្មោះរបស់នាងល្បីរន្ទឺខ្លាំងជាងតារាមួយចំនួន ដែលចូលសិល្បៈរាប់ឆ្នាំ តែមិនល្បីបោះសំលេងដូចជារូបនាង។

ជាពិសេសទៀតនោះ នៅពេលនាង Davika បានសម្តែងក្នុងខ្សែភាពយន្ត "នាងណាត" ជាមួយនឹងលោកMario កាន់តែធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើនាងរឹតតែខ្លាំង។ ហើយក្រោយមក នាងក៏បានសម្តែងក្នុងខ្សែភាពយន្តមួយទៀត ចំណងជើងថា "Heart Attack " ជាមួយនឹងលោកSuny ។ ចាប់តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់ ដែលថាមិនស្គាល់រូបនាងនោះទេ រហូតធ្វើឲ្យគ្រប់គ្នា ដាក់ងារឲ្យនាងថា ជាតារាស្រីមានតម្លៃខ្លួនរាប់លានបាត។ 

មិនបានប៉ុន្មានផង នាងក៏បានផ្លាស់ប្តូរទ្រនំថ្មី ដោយសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងប៉ុស្តិ៍លេខ៧ ព្រោះនាងចង់ធ្វើជាតារាស្រីឯករាជ្យវិញ។ ហើយក្រោយមកទៀត ប៉ុស្តិ៍លេខ៣ ក៏បានហៅនាង មកធ្វើជាតួឯកស្រី ជាមួយនឹងលោក Tik Jesadaporn ក្នុងរឿងភាគថៃ ចំណងជើងថា "គុំនុំចាញ់ស្នេហ៍"។

សន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានអ្នកគាំទ្រ នឹកស្មានមិនដល់ ដែលនាងឆាប់ល្បីខ្លាំងបែបនេះ ដែលនាងទើបតែចួលសិល្បៈ នៅវ័យ១៧ឆ្នាំសោះ តែរហូតដល់វ័យ២៤ឆ្នាំ នាងបានក្លាយជា តារាថៃជួរមុខ ទទួលបានការងារសិល្បៈរាប់ភ្លេចយ៉ាងនេះ ទាំងការថតខ្សែភាពយន្ត រឿងភាគ ថតគ្របទស្សនាវដ្តី ជាដើម៕ 

កាលនាងចូលសិល្បៈដំបូង
ពេលនាង ជាតារាស្រីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៧
ខ្សែភាពយន្តចំណងជើងថា "នាងណាត" ដែលធ្វើឲ្យនាងល្បីខ្លាំង
ខ្សែភាពយន្តរបស់នាងមួយទៀត ដែលនាងបានសម្តែង

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីវ័យក្មេងនាង Mia Davika និងមិត្តរួមក្រុម បានបង្ហាញនូវភាពស៊ិចស៊ី ទាក់ទាញដ៏អស្ចារ្យ នៅក្នុងឈុតសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបថ្មីគឺ Style Show ដែលបង្កឱ្យមានការប្លែកភ្នែកទាក់អារម្មណ៍ អស់ទាស់សឹងតែមើលនាងមិនចង់ស្គាល់។ ការតុបតែងខ្លួនបែប Style Show បានធ្វើឡើងនៅក្នុងពិធីជប់លៀងអបអរសាទរថ្ងៃកំណើតមិត្តរបស់នាង ជាពិសេសមួយមានឈ្មោះថា Jimmyandkaopoonbday ជាមួយមិត្តភក្តិរួមក្រុម និងមិត្តរួមការងារទាំងអស់ឯទៀតជាច្រើននាក់។

តាមរយៈការបង្ហាញឈុតឆាក និងការសម្តែង Style Show បែបប្លែកៗនៅក្នុង កម្មវិធីទាំងមូលគឺមានការទទួលស្គាល់ថា តារាសម្តែងស្រីសាច់ខ្ចីម្នាក់នេះ គឺពិតជាមានរូបសម្រស់ស្រស់ស្អាត និងស៊ិចស៊ីមែនទែននៅក្នុងការតែងខ្លួន បែបនេះ។ មិនតែប៉ុណ្ណោះនាងថែមទាំង ជានារីដ៏មានទេព្យកោសល្យប្លែកៗ មិនចេះអស់មិនចេះហើយ ពិសេសចេះបត់បែនតាមកាលទេសៈនៃការសម្តែង ដែលជាហេតុញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តិទៅ ដោយភាពរលូនប្រកបដោយ រឿងភ្ញាក់ផ្អើល ស៊ីអារម្មណ៍ លាយឡំជាមួយការសម្តែងឈុកឆាកកន្ត្រាក់ៗ បង្កប់កាយវិការក្រមិចក្រមើមគួរឱ្យចូលចិត្ត អត់ទ្រាំមិនសរសើរមិនបាន។

សម្រាប់នាង Davika បានបង្ហាញអារម្មណ៍នៅក្នុងកម្មវិធីនេះផងដែរថា វាហាក់ដូចជាប្លែកណាស់ សម្រាប់នាងព្រោះមិនគ្រាន់តែសម្លៀកបំពាក់ដ៏លេចធ្លោ បែបនេះប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងកម្មវិធីទាំងមូល នាងបានបញ្ចេញអស់ពីសមត្ថភាព មានទាំងសកម្មភាពច្រៀងចម្រៀងនានា ការសម្តែង Show ប្លែកៗមិនធ្លាប់មានពីមុនមក រួមទាំងការសម្តែងកាយវិការផ្សេងៗ គឺកន្ត្រាក់អារម្មណ៍ខ្លាំងណាស់។ ក្រៅពីនេះក៏មានការបង្ហាញ និងការច្រៀងចម្រៀងពីនាង Arpaporn Sawan ជាមួយនឹងបទចម្រៀងថ្មីអមដោយតន្ត្រី Jazz ព្រមទាំងសម្តែងឈុតខ្លីនៅក្នុងរឿង Chicago ដ៏ល្បីទៀតផងដែរ។

ចង់ដឹងថានាង Davika លេងខ្លួនស្អាតស៊ិចស៊ី ប្លែកប៉ុណ្ណាតាមដានទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]