ចិន៖ “ស្រឹវឹង​ស្រា សូម​កុំ​បើក​បរ” ជា​ប្រយោគ​ដែល​មនុស្ស​គ្រប់​គ្នា​បាន​ដឹង និង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​បើ​អ្នក​មិន​អនុវត្ត  ច្បាស់​ជា​ត្រូវ​ប៉ូលិស​ចាប់​ផាកពិន័យ ឬ​ក៏​អាច​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ជាដើម។

តួ​យ៉ាង កាល​ពី​ពាក់​កណ្តាល​រាត្រី​មួយ​នៅ​សប្តាហ៍​មុ​ន​នេះ នារី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បានប៉ូលិស​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន បញ្ឈប់​រថយន្ត​ដោយសង្ស័យ​ថា​បើក​បរ​ទាំង​ស្រវឹង​ស្រា ហើយ​ប៉ូលិស​បាន​សួរ​រក​ប័ណ្ណ​បើក​បរ ប៉ុន្តែ​នារី​វ័យ​ក្មេង​រូប​នេះ​មិន​មាន​ទេ ហើយ​បែរ​ជា​ព្យាយាម​និយាយ​បង្វៀង​ប៉ូលិស​ថែម​ទៀត។ 

បន្ទាប់ពីសួររកប័ណ្ណបើកបរ ប៉ូលិសក៏បានស្នើឲ្យនាងធ្វើតេស្តផ្លុំរកជាតិអាកុល ដើម្បីដឹងថា នាងមានបានផឹកស្រាដែរឬអត់។ នៅពេលដំបូង នាងបានប្រើល្បិចមិនផ្លុំខ្យល់ទៅក្នុងឧបករណ៍វាស់ជាតិអាកុលនោះទេ ប៉ុន្តែប៉ូលិសបានប្រាប់នាងថា ពួកគេរីករាយក្នុងការជូននាងទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឈាមជំនួសវិញ។

ក្រោយពីធ្វើតេស្តផ្លុំរកជាតិអាកុល លទ្ធផលអ្នកគ្រប់គ្នាច្បាស់ជាដឹងមុនហើយថា នាងពិតជាបានផឹកគ្រឿងស្រវឹងប្រាកដមែន ហើយបន្ទាប់មកប៉ូលិសក៏បានចាប់ផ្តើមថតរូបនាងទុកជាភស្តុតាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តបំផុតនោះ គឺនារីវ័យក្មេងរូបនេះបានទាមទារឲ្យប៉ូលិសថតរូបនាងជាមួយនឹងកម្មវិធី Meitu ដែលជាកម្មវិធីកែរូបភាពលើទូរស័ព្ទរបស់ចិនមួយ ដើម្បីឲ្យនាងមើលទៅនៅតែស្អាត។

បន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហោះនៅលើអ៊ិនធើណេត មាននុស្សជាច្រើនបានបញ្ចេញមតិឌឺដងលេងសើចចំពោះករណីនេះ ហើយអ្នកខ្លះទៀតបាននិយាយថា កម្មវិធី Meitu គឺពិតជាកម្មវិធីកែរូបភាពដ៏ល្អមែន ហើយម្យ៉ាងវា free ទៀតផង៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]