ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​អាត់​ស៊ូ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​កិន​ចាប់​កង់​ក្រោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

លោក​វរសេនីយ៍ទោ យ៉េ​ង សា​រ៉េ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​សំបូរ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ធំ 3A-1183 បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ក្មេង​ស្រី​ម្នាក់​កិន​ជាប់​កង់​រថយន្ត​ខាងក្រោយ​បណ្តាល​ឲ្យ​កុមារី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ខណៈ​ក្មេង​ស្រី​រង​គ្រោះ​រត់​ឆ្លងថ្នល់ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ អឿ​ន ដា​លី​ន អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត  ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឌី ស្រី​នូ អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-6182 បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងផ្លូវ​ ពី​កើត​ទៅ​លិច​ក៏​ត្រូវ​ រថយន្ត​នោះ​បុក​ចំ​ យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ ប៉ើង​ប្រមាណ​ ១០​ម៉ែត្រ​ស្លាប់​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធ័ម​ក្រោម​សម្រែក​ស្រែក​ ទ្រហោយំ​ពី​សំណាក់​ជីដូន ព្រោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​ នៅ​ប្រទេស​ថៃ​អស់ ។

ក្រោយ​ពេល​កើតហេតុ ភ្លាម​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]