សម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារច្រើន ប៉ុន្តែខ្លាចធាត់ ពេលនេះអ្នកអាច អស់បារម្ភបានហើយ ព្រោះចាប់ផ្តើមជាមួយនឹងអាហារពេលព្រឹកដែលមានកម្រិត កាល់ឡូរីទាបទាំងនេះ អ្នកពិតជាអាចសម្រកទម្ងន់បាន ដោយកាត់បន្ថយចំនួន កាល់ឡូរីអាក្រក់ ដល់ទៅ១៥00គីឡូកាល់ឡូរីក្នុងមួយថ្ងៃ ដែលនាំឱ្យអ្នកអាចស្រក ទម្ងន់បានស្រក៥គីឡូក្រាមក្នុងរយៈពេលតែ៣០ថ្ងៃ ថែមទាំងមិនប៉ះពាល់ដល់ សុខភាពទៀតផង ដោយគ្រាន់តែទទួលទានវាតាមការកំណត់ខាងក្រោមនេះ៖

១. Blueberriesទឹកស៊ីរ៉ូ៖

• គ្រឿងផ្សំ៖

- Blueberries ក្លាស្សេទឹកកកចំនួន ១/៣ ពែង

-ទឹកស៊ីរ៉ូ២ស្លាបព្រាកាហ្វេ

- ម្ស៉ៅ waffle ផ្សំឡើងពីគ្រាប់ធញ្ញជាតិ

-សណ្តែកផ្សេងៗតាមចំណង់ចំណូលចិត្ត១ស្លាបព្រាកាហ្វេ។

• វិធីសាស្រ្តធ្វើ៖ យក Blueberries និងទឹកស៊ីរ៉ូ ទៅដាក់ក្នុង Microwave ប្រហែល២-៣ នាទី រហូតដល់វារលាយចូលគ្នា។ បន្ទាប់មកយកម្ស៉ៅ waffle ទៅដុតធ្វើជានំ សឹមយកទឹក Blueberries ដែលយើងបានធ្វើហើយ មកស្រូបពីលើ ដាក់សណ្តែក (ឆ្អិន) តាមតម្រូវការ។

២. ហេមប៊ឺហ្គឺរ៖

• គ្រឿងផ្សំ៖

-ពងមាន់១គ្រាប់ ពងពណ៌ស ២គ្រាប់

-សាឡាត់ ១ កូនចាន

-នំប៉័ង១ចំណិត

-ប៊ឺ១ស្លាបព្រាកាហ្វេ

• វិធីធ្វើ៖ ចៀនពងមាន់ឱ្យឆ្អិនទាំង១គ្រាប់ពេញ និងពងស រួចដាក់ទ្រាប់ជាមួយសាឡាត់ នំប៉័ង លាយប៊ឺរ ជាការស្រេច ឬអាចយកវាទៅអាំងបន្តិចៗក៏បានដែរ។

៣. ការ៉េមល្ពៅGranola៖

• គ្រឿងផ្សំ៖

-ទឹកដោះគោជូរមានជាតិខ្លាញ់ទាប១កំប៉ុង

-ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ

-ម្ស៉ៅល្ពៅ ១/២ ពែង

-Granolaប្រមាណ១ស្លាបព្រា

• វិធីធ្វើ៖ ដាក់ទឹកដោះគោជូរ ទឹកឃ្មុំ និងម្ស៉ៅល្ពៅ និងGranola លាយជាមួយគ្នានៅក្នុងចានមួយ រៀបចំពែង ឬថង់សម្រាប់ដាក់វាធ្វើជាការ៉េម បន្ទាប់មកបន្ថែមយ៉ាអួចូលបន្តិចសឹមនាំយកទៅក្លាស្សេ ឬទទួលទានភា្លមៗក៏បាន។

៤.ឈីសប៉េងប៉ោះ៖

• គ្រឿងផ្សំ៖

-នំប៉័ង (មានរាងជាដង្កៀប) ១ដុំ

-ក្រែម និងឈីសមានជាតិខ្លាញ់ទាប១ស្លាព្រាកាហ្វេ

-ប៉េងប៉ោះ២ចំណិត

-អំបិល និងម្ស៉ៅម្ទេសក្រហម

• វិធីធ្វើ៖ យកនំប៉័ងទៅអាំង រួចលាបក្រែម ឈីស និងតុបតែងជាមួយនឹងប៉េងប៉ោះ ស្រូប អំបិល និងម្រេចចូល ហើយភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត។

៥.នំខេកសណ្តែកដី៖

• គ្រឿងផ្សំ៖

-ចេកហាន់ជាចំណិតៗតូចៗពាក់កណ្តាលផ្លែ

-ប៊ឺសណ្តែកដី២ស្លាបព្រាកាហ្វេ

-ម្ស៉ៅ Wholegrain ១/៣ ពែង

-ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ។

• វិធីធ្វើ៖ យកចេកជាមួយនឹងប៊ឺសណ្តែកដីលាយជាមួយម្ស៉ៅ Wholegrain រហូតដល់បានរួមបញ្ចូលគ្នាជាល្បាយតែមួយ សឹមយកទៅចម្អិនឱ្យឆ្អិនល្មម ចាំដួសមកពិសាគូគ្នា ជាមួយទឹកឃ្មុំ។

គួរទទួលទានវាជាប្រចាំ ដើម្បីទទួលបានលទ្ធផលលឿន គួរជាទីគាប់ចិត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]