ចិន៖  នារីម្នាក់បានស្លាប់ក្នុងពិធីមង្គលការ ដោយសារតែ ត្រូវបានគេបង្ខំឲ្យផឹកស្រាខ្លាំងពេក រហូតដល់ស្ទះខ្យល់ដកដង្ហើម។

យោងតាមប្រភពបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Yang អាយុ២៨ឆ្នាំ បានធ្វើជាអ្នកកំដរស្រីឲ្យកូនកម្លោះកូនក្រមុំ នៅក្នុងពិធីមង្គលការមួយ ហើយត្រូវបានក្រុមប្រុសៗដែលជាភ្ញៀវ បង្ខំឲ្យផឹកស្រារហូតដល់ស្ទះខ្យល់ស្លាប់តែម្តង។

យោងតាមរយៈវីដេអូឃ្លីប គេឃើញនារីរងគ្រោះងើយផឹកស្រាមួយកែវធំដាច់ រហូតដល់ទន់ជើងដួលតែម្តង។

នារីរងគ្រោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា នាងត្រូវគេបង្ខំឲ្យផឹកស្រាខ្លាំងមួយប្រភេទ មានកម្រិតជាតិអាល់កុលខ្ពស់ទើបបណ្តាលឲ្យធ្វើទុក្ខ ក្អួតមិនចេញ រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបានគេគ្រាចេញ និងបញ្ជូនទៅមន្ទីរពេទ្យ។

៤០នាទីក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ  នាងត្រូវបានគ្រូពេទ្យប្រាប់ថា  ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារពុលស្រា ស្ទះចរន្តដកដង្ហើម។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យមួយកន្លែងប្រចាំទីក្រុង Wenchang នៃខេត្តហាយណាន ប្រទេសចិន៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]