ឱ្យតែបរិភោគស៊ុបនៅពេលណា តែងតែមានស្ពៃក្តោប ការ៉ុត ដំឡូងបារាំង និងបន្លែផ្សេងៗជាច្រើនមុខទៀត។ ប៉ុន្តែប្រសិនបើអ្នកដាក់ផ្លែស៊ូវិញគឺពិតជា មានរសជាតិឈ្ងុយឆ្ងាញ់ពិសាណាស់។

ផ្លែស៊ូ គឺជាក្រុមគ្រួសាររុក្ខជាតិជាមួយនឹង ស្ពៃក្ដោប ឪឡឹក ជាដើម ដែលទោះជាវាមានរសជាតិ ផ្អែម ឬល្វីងក៏ដោយ ក៏វាពោរពេញទៅដោយ អត្ថប្រយោជន៍សំខាន់ៗ ៨យ៉ាងផងដែរ ដូចជា៖

១. ជាប្រភពអាហារដ៏ល្អសម្រាប់អ្នក ដែលមានបំណងចង់គ្រប់គ្រងទម្ងន់ខ្លួនឱ្យនៅថេរ ព្រោះថាផ្លែស៊ូ១០០ក្រាម ទៅ ១គីឡូក្រាម ផ្តល់ថាមពលត្រឹមតែ ១៣កាល់ឡូរីតែប៉ុណ្ណោះ ហើយវាក៏មានផ្ទុកនូវជាតិសរសៃអាហារ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ផងដែរ។

២. ជាបន្លែមួយប្រភេទ ដែលមានរសជាតិផ្អែមឆ្ងាញ់ពីធម្មជាតិ សាកសមសម្រាប់មនុស្សគ្រប់វ័យ។

៣. មានជាតិផូស្វ័ រដែលជួយក្នុងការជួសជុលកោសិកាចាស់ៗ ខូចខាតនៅក្នុងរាងកាយ។

៤. ទឹកដែលបានមកពីការស្ងោររម្ងាស់ផ្លែស៊ូ អាចជួយកាត់បន្ថយសម្ពាធឈាម និងក្រួសក្នុងតម្រងនោមបានយ៉ាងល្អ។

៥. ជួយចិញ្ចឹមទំនុកបម្រុងបេះដូង និងបន្ថយការកកស្ទះក្នុងសរសៃឈាមរបស់អ្នក។

៦. វាសម្បូរពោរពេញទៅដោយវីតាមីន C ដែលអាចជួយ កាត់បន្ថយការចេញឈាម តាមអញ្ចាញធ្មេញ ខុសប្រក្រតី។

៧. ក្រៅពីនេះវាក៏មានផ្ទុកនូវជាតិអាស៊ីត Folate យ៉ាងខ្ពស់ សាកសមសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីថែរក្សាសុខភាព និងការអភិវឌ្ឍន៍របស់ទារកនៅក្នុងផ្ទៃម្ដាយ។

៨. ជាពិសេសវាក៏មានផ្ទុកនូវសារធាតុកាល់ស្យូមជួយថែរក្សាឆ្អឹង និងធ្មេញឱ្យបានរឹងមាំ។

សម្រាប់ការចម្អិនអាហារពីផ្លែស៊ូវិញយើងក៏មានតិចនិកខ្លះដែរ គឺត្រូវបកសំបក និងទ្រនង់វាចេញឱ្យអស់ និងលាងចេញឱ្យបានស្អាតល្អជាមុនសិន។ ធ្វើដូច្នេះនៅពេលចម្អិន វានឹងអាចចម្លងកំដៅបានយ៉ាងល្អ និងឆាប់រហ័ស។ សូមចងចាំថា៖ កុំចម្អិនវាយូរខ្លាំងពេក ព្រោះផ្លែស៊ូកាលណាយើងកាន់តែស្ងោរ ឬកាន់តែឆា នោះនឹងធ្វើឱ្យរសជាតិ និងសារធាតុចិញ្ចឹមរបស់វាកាន់តែថយចុះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]