ចិន៖ ក្នុងឱកាសពិធីបុណ្យសែនព្រះខែឆ្នាំនេះ ទីក្រុងហ្វូចូវ ប្រទេសចិន បានរៀបចំតាក់តែងលម្អនូវ បាឡុងដ៏ធំមួយ ដែលមានរូបតំណាងឲ្យព្រះច័ន្ទ ពោរពេញដោយពន្លឺចែងចាំងដ៏ស្រស់ស្អាតនាពេលរាត្រី ប៉ុន្តែ ជាអកុសល កាលពីម្សិលមិញ បាឡុងដ៏ធំមួយនេះ ត្រូវបានព្យុះទីហ្វុង Meranti បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យរបូត រសាត់រសាយពេញផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញទីក្រុង។

ថ្វីត្បិតព្យុះទីហ្វុងដ៏កំណាចមួយនេះ មិនបានវាយលុកចំកណ្តាលទីក្រុងធំប្រទេសចិនពិតមែន ប៉ុន្តែពិធីបុណ្យសែនព្រះខែ ដែលត្រូវបានរៀបចំក្នុងឆ្នាំនេះ ត្រូវបានបំផ្លាញរួចទៅហើយ ដោយសារព្យុះកំណាចមួយនេះ។

យោងតាមប្រភពបានឲ្យដឹងថា ដោយសារតែអាកាសធាតុមិនអំណោយផលក្នុងរយ​ៈពេលប៉ុន្មានថ្ងៃនេះ ទើបធ្វើឲ្យប្រជាជនក្នុងទីក្រុងមិនអាចគយគន់មើលសម្រស់ព្រះច័ន្ទពេញបូរមីដែលរះនៅលើមេឃបាន នៅថ្ងៃសែនព្រះខែ។ ហេតុនេះហើយ ទើបទីក្រុងហ្វូចូវ បានរៀបចំតាក់តែងឡើងនូវ បាឡុងដ៏ធំមួយ ដែលមានរូបរាង តំណាងឲ្យព្រះច័ន្ទ សម្រាប់ឲ្យប្រជាជន ត្រៀមនិងសម្រាប់ទទួលពិធីបុណ្យសែនព្រះខែផងដែរ។ ចំពោះការរចនានៃបាឡុងនេះវិញ គឺមានសណ្ឋានដូចជាព្រះច័ន្ទបេះបិទនាពេលរាត្រី ក្នុងនោះដែរក៏មានមនុស្សជាច្រើន បាននាំគ្នាមកថតរូបនៅបរវេន បាឡុងនោះផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំដ៏ប្រពៃនេះ ត្រូវបានបំផ្លាញ កាលពីម្សិលមិញ ដោយសារព្យុះទីហ្វុងដ៏កំណាច បានបោកបក់យ៉ាងខ្លាំង ធ្វើឲ្យ បាឡុងដ៏ធំនេះ ត្រូវបានដាច់របូត រសាត់រសាយ រមៀល ពេញដងផ្លូវធ្វើដំណើរ ក្នុងទីក្រុង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]