ត្រប់ពុតលំញង ជាបន្លែក្បែរផ្ទះងាយស្រួលរកងាយដាំ យកមកធ្វើជាអាហារបាន ជាច្រើនមុខជាពិសេសគឺសម្លកកូរ។ ក្រៅពីមានរសជាតិឆ្ងាញ់ពិសា  វាក៏នៅមានអត្ថប្រយោជន៍អាចជួយព្យាបាលជំងឺកាចសាហាវ ៤យ៉ាងនេះបានទៀតផង។

អ្នកស្រាវជ្រាវឱសថ បានស្រាវជ្រាវលើលក្ខណៈសម្បត្តិដ៏អស្ចារ្យ របស់ត្រប់ពុតលំញង ដោយបានរកឃើញថាវា មានគុណសម្បត្តិពិសេស អាចជួយព្យាបាលជំងឺដូចជា៖

១. ជំងឺទឹកនោមផ្អែម៖ ត្រប់ពុតលំញងមានសារជាតិ pectin អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម  និងសម្រួលឈាមឱ្យមានលំនឹង សម្រាប់់អ្នកជំងឺទឹកនោមផ្អែមផងដែរ។  សារធាតុនេះ មានតួនាទីជួយការពារ ការរលាកនៅក្នុងពោះវៀន ធ្វើឱ្យការរំលាយអាហារមានសភាពរលូន ជួយស្រូបយកជាតិស្ករមានប្រយោជន៍  និងរំលាយជាតិម្ស៉ៅយឺតៗ  នាំឱ្យកម្រិតនៃជាតិស្ករក្នុងឈាម ស្ថិតនៅក្នុងកម្រិតថេរ។

២. ជំងឺក្រពះ៖ ត្រប់ពុតលំញងវាមានសារជាតិពិសេសមួយ ដែលអាចជំនួយធ្វើឱ្យសះស្បើយដំបៅក្នុងក្រពះ ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងញៀន ការសេពសុរា និងភាពតានតឹងជាដើម យ៉ាងមានប្រសិទ្ធភាព។

៣. ជំងឺខ្វះសារជាតិអាហារ៖ វាមានផ្ទុកសារធាតិ figrownewtean ជាច្រើន ដើម្បីជំនួយដល់រាងកាយក្នុងស្ថានភាព នៃការកង្វះអាហារូបត្ថម្ភ ឱ្យត្រឡប់មកមានដំណើរការជាធម្មតាវិញ។

៤. ជំងឺស្ទះសរសៃឈាម៖ ត្រប់ពុតលំញងជាអាហារដ៏អស្ចារ្យ ដែលមានផ្ទុក មកជាមួយនូវក្រុមសារធាតុ Torquay v Side ដែលមានសមត្ថភាព អាចជួយកាត់បន្ថយ កម្រិត កូឡេស្តេរ៉ុលនៅក្នុងឈាម  និងជម្រុញឱ្យថ្លើមអាចស្រូបយកកូឡេស្តេរ៉ុលមានប្រយោជន៍ នៅក្នុងឈាមបានបន្ថែមទៀត។ ព្រមទាំងរារាំងនៃការស្រូបយក កូឡេស្តេរ៉ុលអាក្រក់ ចូលទៅក្នុងពោះវៀន ជួយការពារការស្ទះសរសៃឈាម បានយ៉ាងល្អប្រសើរទៀតផង។

ដូច្នេះការបរិភោគត្រប់ពុតលំញងជាទូទៅ គឺពិតជាបានផ្តល់នូវ ផលប្រយោជន៍មិនធម្មតាឡើយ ហេតុនេះអ្នកមិនចេះពិសាគួរសាកល្បងទាំងអស់គ្នា និងមិនគួរស្ទាក់ស្ទើរទៀតទេ ក្នុងការចែករំលែកអាហារល្អៗនេះ ដល់មនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]