នាពេលថ្មីៗនេះមាន ការ​រំលោភសិទ្ធកុមារបាន កើតឡើងធ្វើអោយ អាណាព្យាបាលរបស់គេឈឺចាប់ យ៉ាងខ្លាំង។ ក្មេងប្រុសនោះមានឈ្មោះថា Xiao Hao ។ តាមសម្តីរៀបរាប់របស់ម្តាយរបស់ ក្មេងប្រុសនោះបានអោយដឹងថា ពីដំបូងឡើយ កូនប្រុសគាត់ចង់រកការងារធ្វើ ដើម្បីជូយផ្គត់ផ្គង់គ្រួសារកាលពីកន្លះឆ្នាំមុន គាត់ក៏បានយល់ព្រមទាំងបង្ខំចិត្ត ដោយបញ្ជូន កូនគាត់ទៅធ្វើការនៅឯរោងចក្រមួយកន្លែង តាមការណែនាំរបស់មិត្តភក្តិគាត់ ទោះជាដឹងថាកូនគាត់នៅក្មេងពេក ក៏ដោយ។ ថៅកែរោងចក្របានផ្តល់ប្រាក់ខែ ចំនួន ៦០០​ទៅ៧០០ យាន់ ក្នុងមួយខែ។ ប្រហែលជា៥ខែ បន្តាប់ពីកូនគាត់ចូលធ្វើការមក គាត់មិនដែលបានទំនាក់ទំនងផ្ទាល់ជាមួយ នឹង​ កូនប្រុសគាត់ទេ។ មានថ្ងៃមួយគាត់ក៏បាន ទទួលទូរស័ព្ទពីកូនប្រុសគាត់ថា កំពុងត្រៀមចូលមន្ទីរពេទ្យ គាត់ក៏បានប្រញ៉ាប់ទៅមន្ទីរពេទ្យជាមួយប្តីរបស់គាត់ ។ ពេលទៅដល់ ពួកគេក៏ឃើញកូនប្រុស របស់ខ្លួនក្នុងសភាពឈឺចាប់ បំផុត។​ កូនប្រុសរបស់ ពួកគេបាននិយាយថា រូបគេត្រូវបានអ្នកធ្វើការជាមួយ និង​ ប្រពន្ធរបស់ថៅកែ វាយធ្វើបាប ដោយចោទប្រកាន់ថា កុហក​ និង មិនធ្វើការ។ នៅពេលនេះ Xiao Hao មិនហ៊ានជូបនឹងជន ប្លែកមុខទេ ព្រោះគេខ្លាច។

ដោយ ៖ អម្រិត

រៀបចំ​ដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]