កំពត៖ នារីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែមានជំងឺរ៉ាំរ៉ៃ មើលមិនជា ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកោះត្នោត ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត ។ 

យោងតាមនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនេះ ដោយនារីរងគ្រោះមាន ឈ្មោះ ត្រាយ សុខ អាយុ២៨ឆ្នាំ (នៅលីវ) មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមការចុះធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចចម្រុះ បានបង្ហាញថា ជនរងគ្រោះពិតជាបាន ចងកសម្លាប់ខ្លួនឯង ដោយមូលហេតុកើតជំងឺខាងលើពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចចុះ ធ្វើកោសល្យវិច្ច័យរួចរាល់ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   លោកតាចំណាសម្នាក់ បានធ្វើអត្តឃាតចង​កសម្លាប់​ខ្លួន​​ព្រោះតែ​​ ខឹងប្រពន្ធ​​ កូន ស្តីបន្ទោស​ ដែលហេតុការណ៍​នេះ កើតឡើង​នៅវេលា​ ម៉ោង១​០៖០០​នាទីយប់ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅភូមិ​​​ ភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មានករណី​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយ​ជនរងគ្រោះ​មានឈ្មោះ រស់ ឃួន ភេទប្រុស​ អាយុ៨៦ឆ្នាំ ​មុខរបរ ធ្វើស្រែចំការ មាន​ទីលំនៅ​កន្លែង​ កើតហេតុ​ខាងលើ​។​

មូល​ហេតុដែល​ បណ្តាល​ឲ្យ​ជនរងគ្រោះគិត​ខ្លី ចងកនោះ​ដោយសារ​គាត់​ខឹងកូនរបស់គាត់យកលុយ គាត់ ពេលដែលគាត់ស្តីបន្ទោសប្រពន្ធ និងកូន ស្តីបន្ទោស​មកវិញ ពេលជជែកគ្នារួច ជនរងគ្រោះខឹងក្រុមគ្រួសារ របស់គាត់បានចូលទៅសម្រាក់នៅក្នុងផ្ទះ លុះក្រោយមកទើបដឹងថា​ជនរងគ្រោះ បានចងកនៅនិងធ្នឹមផ្ទះ ក្នុងបន្ទប់ស្លាប់បាត់បង់ជីវិត្តទៅហើយ។​ តាមការឲ្យដឹងពីការចុះធ្វើ​កោសល្យវិច័យ​ របស់​សមត្ថកិច្ច​ចម្រុះ និង​គ្រូពេទ្យ​អយ្យការ​ បាន​បង្ហាញ​ថា​ ជនរងគ្រោះ​ពិតជា​បាន​ ចង​​ក សម្លាប់​ខ្លួនឯង​ទៅ​ នឹង​ធ្នឹម​ផ្ទះ​ក្នុងបន្ទប់របស់ខ្លួនពិតមែន។​

​ក្រោយ​ពីសមត្ថកិច្ច​ចុះ​ធ្វើកោសល្យវិច័យ​រួចរាល់ ​បាន​ប្រគល់​សាកសប់ជូន​ក្រុមគ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]