(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី០៥ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ មានពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់បង្គួរ និងទឹករលកយោលបង្គួរ សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។

លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ ពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់បង្គួរ និងទឹករលកយោលបង្គួរនៅចន្លោះឃ្លង។ នៅឆ្នេរអូរឈើទាល ខ្យល់បក់បង្គួរ និងទឹករលកបង្គួរ។ អាកាសធាតុបែបនេះស្ថិតិក្នុងការប្រុងប្រយត័្នខ្ពស់ ប៉ុន្ដែកម្លាំងជំនាញបានត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមគោលដៅហើយ»៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អាកាសធាតុលើផ្ទៃសមុទ្រ កាលពីថ្ងៃសៅរ៍កន្លងទៅ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់​កន្ត្រាក់ម្តងៗ និងទឹក​រលក​យោលតិចៗ ។

 គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញាកន្លងទៅនេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមេឃស្រឡះល្អ ដោយកម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ និងទឹករលកយោលតិចៗ សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។

លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹក​​ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៦​នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់​កន្ត្រាក់ម្តងៗ និងទឹក​រលក​យោលតិចៗ ស្ងប់។​ នៅឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកមធ្យម»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]