(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ និងសន្តិសុខដែលយាមប្រចាំការនៅហាងខារ៉ាអូខេ ពីរ៉ាមីន ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

សម្រាប់ករណីនេះត្រូវបានសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា អាចផ្តើមចេញពីរឿងគំនុំ ដណ្តើមទ្រព្យសម្បត្តិជាមួយប្រពន្ធរបស់ខ្លួន ដែលកំពុងលែងលះគ្នា នៅឯតុលាការ។ 

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនរងគ្រោះមានឈ្មោះ លី សុងហេង អាយុជាង៥០ឆ្នាំ រស់នៅផ្ទះវីឡា ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកបានបន្តថា ជនរងគ្រោះជាមន្រ្តីយោធាម្នាក់តែឥឡូវ ហាក់បីដូចជាខូចចិត្ត ហើយដូចជាបានឈប់ពីការងារ គិតតែដើរផឹកសីុតាមហាង។

ជនរងគ្រោះមានកូនប្រុស២នាក់ និងកំពុងតែលែងលះជាមួយប្រពន្ធ នៅឯតុលាការ រឿងចែកទ្រព្យសម្បត្តិ តែមិនទាន់ដាច់ស្រេច។ មុនពេលកើតហេតុ ជនរងគ្រោះទៅច្រៀងនៅខារ៉ាអូពីរ៉ាមីន ហើយរាល់ដងតែងតែជិះ តាក់សីុទៅផ្ទះ ប៉ុន្តែយប់មិញ អត់មានតាក់សីុ ក៏ពឹងសន្តិសុខហាង ឲ្យជួយជូនទៅ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏លេចមុខជនបង្ក មកបាញ់២គ្រាប់ បណ្តាលឲ្យចំ៤កន្លែង រួចក៏ផ្លាតត្រូវសន្តិសុខនោះដែរ។

ក្រោយបាញ់ប្រហារហើយ ជនបង្កបានបើកម៉ូតូគេចខ្លួនបាត់ទៅ ខណ:នេះកម្លាំងនគរបាល កំពុងតាមស្រាវជ្រាវ។ សម្រាប់ជនរងគ្រោះទាំង២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មានបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារតែ ជនមិនស្គាល់មុខ លួចបាញ់ប្រហារ ក្នុងចំការដំឡូងមី នៅខណ: ដែលគាត់កំពុង ដេកផ្ទាល់ដី ក្រោមដំបូលប្រក់កៅស៊ូតង់នោះ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ នៅចំនុចអូរអណ្ដូងស្វាយក្នុងភូមិសាស្រ្តភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បុរសដែលរងរបួសធ្ងន់ ក្នុងការបាញ់ប្រហារនេះឈ្មោះ កែវ ខន អាយុ៣៨ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុ ខាងលើ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន បានដេកនៅក្នុងចំការដំឡូង ដូចសព្វមួយដង ស្រាប់នៅយប់ខាងលើ មានជនមិនស្គាល់មុខ បានទៅលួចបាញ់សម្លាប់គាត់ចំនួន៦គ្រាប់ តែត្រូវ៣គ្រាប់ បណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ ជាបន្ទាន់នៅមន្ទីពេ ខេត្តកំពង់ចាម។

លោក វរៈសេនីយ៍ត្រី ស៊ួង ថេន អធិការដ្ឋាននគរបាល ស្រុកបារាយ៍បានអោយដឹងថា ក្រោយពីកើតហេតុ លោកបានបញ្ជាកម្លាំង ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដោយសហការ ជាមួយកងរាជអាវុធហត្ថស្រុក បានរាយណ៍ ក្នុងនោះបាន ប្រមូភ័ស្តតាងនិងឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីស្វែងចាប់ខ្លួន មកផន្ទាទោសតាមច្បាប់។

លោក អធិការ សួង ថេន បានបញ្ជាក់ថា នេះករណី ប៉ុនប៉ងមនុស្សឃាត ក្នុងរឿងគុំនុំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]