ថៃ៖ តារាថៃល្បីល្បាញជាច្រើននាក់ បាននាំគ្នាសម្រុកចូលរួម កម្មវិធីដ៏ធំអស្ចារ្យមួយ Maya Award ២០១៦ កាលពីយប់ថ្ងៃអង្គារ ទី៣០ សីហា កន្លងទៅនេះ។

យោងតាមគេហទំព័រថៃមួយ បានសម្រិតសម្រាំងផ្តិតយក នូវម៉ូតរ៉ូបស្អាតៗ និងស៊ិចស៊ីហួសប្រមាណ របស់តារាស្រីថៃជាច្រើនដួង ដែលបានស្លៀកចូលរួមកម្មវិធី។ ចំពោះតារាស្រីនិមួយៗ បានខិតខំកាច់រាងនៅមុខមហាជន ជាមួយនឹងរ៉ូបដ៏វែងអូសដី ចម្រុះពណ៌ស្រស់ឆើតឆាយ មើលទៅដូចជាព្រះនាង។

រីឯតារាខ្លះទៀត បានឆ្លៀតឱកាសពេលបង្ហាញខ្លួនក្នុងកម្មវិធីនោះ ក៏បានស្លៀកនូវឈុតស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូង ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែឈាមច្រមុះ។

ក្នុងនោះដែរ គេសង្កេតឃើញថា មានតារាស្រីល្បីជាច្រើន បានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនោះ មានដូចជា នាង Davika នាងPancake នាងKwan នាងGrace  Kanklao  នាងJanie នាងJannine Weigel និងតារាជាច្រើនដូងទៀត៕

តោះមើលម៉ូតរ៉ូបស្អាត និងស៊ិចស៊ីរបស់តារាស្រីថៃ ក្នុងកម្មវិធីទទួលពានរង្វាន់ទាំងអស់គ្នា៖ 

១) នាងPancake
២) នាងJannine Weigel
៣) នាងGrace Kanklao
៤) នាងJanie
៥) នាង Davika
៦) នាង Kwan

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ កាលពីលើកមុន ក៏មានកម្មវិធីទទួលពានរង្វាន់តារាធំប្រចាំឆ្នាំ «Nine Entertain Awards 2016» ដោយក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា មានវត្តមានតារាសម្តែង និងតារាចម្រៀងល្បីៗចូលរួម ជាច្រើន ដែលធ្វើឲ្យកម្មវិធីប្រគល់ពានរង្វាន់នោះ មានភាពអស្ចារ្យយ៉ាងខ្លាំង។

ជាការពិតណាស់ ក្រៅពីវត្តមានតារាសម្តែងប្រចាំប្រទេសថៃ ជាច្រើនរូបហើយ គេក៏បានសង្កេតឃើញមាន វត្តមានតារាសម្តែងជើងចាស់ ប្រចាំប្រទេសកម្ពុជារបស់យើង គឺអ្នកស្រី ឌី សាវ៉េត ក៏បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «Nine Entertain Awards 2016»ផងដែរ។ យ៉ាងណាមិញ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា អ្នកស្រី ឌី សាវ៉េត បានជួបជាមួយនឹង ដៃគូសម្តែងជើងចាស់របស់គាត់ គឺលោក សម្បត្តិ មេថានី ដែលធ្វើឲ្យអ្នកទាំង២ នឹករលឹកឃើញនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នាជាថ្មីម្តងទៀត ដែលអ្នកទាំងពីរធ្លាប់សម្តែងរួមគ្នា កាលពីក្នុងទស្សវត្សទី៧០ ក្នុងរឿង «ជីរិតផ្សងព្រេង»។ បន្ទាប់មកទៀតអ្វីបានធ្វើឲ្យទស្សនិកជនថៃ ស្គាល់អ្នកស្រីកាន់ តែច្បាស់ជាងមុនទៅទៀត គឺតាមរយៈរឿង «ពស់កេងកង»ផងដែរ។

ទន្ទឹមនឹងនេះ ជំនួបរវាងដៃគួចាស់ ដែលខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក សម្បត្តិ មេថានី បាននិយាយ ដោយបង្ហាញពីអារម្មណ៍របស់លោកថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានជួបដៃគូចាស់ របស់លោកជាថ្មីម្តងទៀត។ ថ្វីត្បិតតែពួកគាត់មានវ័យចំណាស់ទៅហើយក្ដី ប៉ុន្តែសាច់រឿងរបស់ពួកគាត់ នៅតែដក់ជាប់នៅក្នុងអារម្មណ៍ទស្សនិកជនជានិច្ច។ រីឯអ្នកស្រី ឌី សាវ៉េត ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដូចលោក សម្បតិ្ត មេថានីដែរ ដោយអ្នកស្រីបាននិយាយថា អ្នកស្រីពិតជាមានអារម្មណ៍ រំភើបរីករាយខ្លាំងណាស់ ដោយមិននឹកស្មានដល់ថា នឹងអាចជួបគ្នាបានបែបនេះទេ ព្រោះលោក សម្បត្ដិ មេថានី លោកមានវ័យចំណាស់ហើយដើរខ្លួនឯងសឹងតែមិនរួចទៀតផង ទាល់តែមានអ្នកចាំទប់គាត់។ ប៉ុន្តែមិនថាយ៉ាងណា សូមអបអរសិល្បៈករ សិល្បៈការីនីថៃ ជាច្រើនរូប ដែលបានទទួលពានរង្វាន់នៅរាត្រី«Nine Entertain Awards 2016»។

គួរបញ្ជាក់ថា ពានរង្វាន់ត្រូវប្រគល់ជូននៅក្នុងកម្មវិធីនេះ គឺមានចំនួន១៩ ពានរង្វាន់ ដោយក្នុងនោះគេក៏ឃើញថា លោក Wier Sukollawat កញ្ញា Pooklook និង លោក Jame Jirayu ក៏បានទទួលពានរង្វាន់ផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]