ថៃ៖ បច្ចុប្បន្នការឆ្ពោះទៅរកទម្រង់មុខ តូចស្ដើងជារាងអក្សរ V ត្រូវបានក្លាយជាទី ពេញនិយមដ៏គួរឱ្យចាប់អារម្មណ៍បំផុត របស់ក្រុមតារាស្រីៗ  ដោយក្នុងនោះមានវិធីជាច្រើន ដើម្បីធ្វើឱ្យទម្រង់មុខពួកគេ ប្រែក្លាយជាស្អាតដូចទម្រង់អក្សរ V បែបនេះ ដែលមានដូចជា៖ ការចាក់ថ្នាំ Botox ចាក់បំពេញធ្វើអោយស្បែកទាញតាមទម្រង់ ការវះកាត់សាច់នៅត្រង់ចង្ការ ការវះកាត់ដាក់បន្ថែមគ្រាប់ស៊ីលីកូន កាត់ទាញស្បែកសាច់ដែលយារធ្លាក់ ការផ្លាស់ប្តូរឆ្អឹងថ្គាម និងការវះកាត់បន្ថយជាតិខ្លាញ់ដែលមាននៅលើថ្ពាល់ ជាដើម។

ទាំងនេះវាហាក់ដូចជាការបន្ថយទម្ងន់ នៅលើមុខខ្លួនឯងដូច្នោះដែរ។ ប៉ុន្តែសព្វថ្ងៃនេះ វាពិតជាទទួលបាននូវការពេញនិយមមែនទែន រហូតធ្វើឱ្យមានអ្នកអ្នកមនុស្ស មួយចំនួនធំលួចច្រណែន នឹងមិត្តភក្តិរបស់ពួកគេផងក៏មានថា ហេតុអី្វខ្លួនកើតមកមិនស្អាតដូចជាពួកគេទាំងអស់នោះសោះអ៊ីចឹង?

ជាការពិត ជាក់ស្តែងដូចជាតារាស្រីថៃ ទាំង១០រូបនេះ ពេលបានឃើញ ទម្រង់មុខជារាងអក្សរ V ដ៏ស្រស់ស្អាតក្នុងភាពវ័យក្មេងរបស់ពួកនាងហើយ នារីៗជាច្រើនរូបណាស់ច្បាស់ជា​​ អត់ទ្រាំមិនសរសើរមិនបានទេ។

ចំណែកឯបុរសៗដែលបានជួបជាមួយ​​ កញ្ញាមានទម្រង់មុខជាប្រភេទ V Shape ទាំងនេះវិញ មុខជាអត់ទ្រាំមិនងាកមើលមិនបាន ហើយថែមទាំងលាន់មាត់ សរសើរគ្រប់ៗគ្នាផងថា ស្អាតអីក៏ស្អាតយ៉ាងនេះ...! តោះមកមើលពួកនាងជាមួយគ្នាមើល៍៖

១.នាង Aum Patcharapa៖ កំពូលស្រីស្អាត មុខឡើង Cute កប់ស៊េរីតែម្តង ប្រុសឃើញហើយទន់ជង្គង់។

២. នាង Ploy Cherman៖ តារាស៊ិចស៊ី មុខស្រស់សម្រស់បាន ក្រឡេកចំបុរសធ្វើឱ្យពួកគេអាចរលាយបេះដូងបាន។

៣. នាង Tangmo Pattaratida៖ មិនថាពេលនៅក្រមុំ ឬមេម៉ាយ មុខរាងអក្សរ V ឡើងកប់ ស្អាតណាស់។

៤. នាង Bowie atthama៖ តួឆ្នាស់ តែមានមន្តស្នេហ៍ណាស់ ហើយស៊ិចស៊ីទៀត ព្រោះតែមុចអក្សរ V ឡូយកប់។

៥. នាង Rachwinwong៖ ក្រៅពីមានមុខរាងស្អាតហើយ នាងក៏បានទៅកែច្រមុះដែរ ទើបមានសម្រស់ស្រស់ស្អាតដូចសព្វថ្ងៃនេះ។

៦. នាង Sakolrat៖ មានមុខ Cute ចរិតក្រមិចក្រមើម គួរឱ្យខ្នាញ់ ប្រុសៗតាមញ៉ែ មិនស្ទើរដែរហ្នឹងណា ព្រោះមុខស្អាតពេក។

៧. នាង Supassra៖ ស្អាតពីធម្មជាតិ អបនឹងមុខទម្រង់ V ស្អាតអស់ទាស់ កម្លោះៗតាមចែរចង់គរជើងគ្នា។

៨. នាង Zani Nipa Porn៖ យុវវ័យមមុខស្រស់ លេងខ្លួនហ៊ីហា ប្រុសតាមស្អិតដូចស្ករតាំងម៉ែអញ្ចឹង។

៩. នាង Tubtim Mallika៖ នារីសុភាពរាបសារ រមទម្យ មានទម្រង់មុខអក្សរ V ទាក់ទាញអស់ទាស់។


១០. នាង YingYae៖ កាចមិនកាចស្លូតមិនស្លូត នាងក្រមុំម្នាក់នេះមុខស្អាត់ស៊ិចស៊ី ទាក់ទាញ មានរាសីមន្តស្នេហ៍មិនធម្មតា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]