កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមហ៊ុន GL Finance ទ្រូម៉ាន់នី(Truemoney) បានប្រារព្ធពិធី ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការ ប្រើប្រាស់កម្មវិធីហិរញ្ញវត្ថុឌីជីថល ជីអិអេហ្វ សំរាប់ភ្នាក់ងារទ្រូម៉ាន់នី និងភ្នាក់ងារចែកចាយ ជីអិល។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងក្លាយជាដៃគូសហការ ដែលអនុញ្ញាតឲ្យភ្នាក់ងារទ្រូម៉ាន់នីទាំងអស់ ទូទាំងប្រទេសកម្ពុជា អាចមានលទ្ធភាពណែនាំ អតិថិជនរបស់ខ្លួនឲ្យប្រើប្រាស់ សេវាភតិសន្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន GL Finance ដែលផ្តល់លើម៉ូតូម៉ាកហុងដា គ្រឿងចក្រកសិកម្មគូបូតា និងប្រពន្ធបន្ទះសូឡាម៉ាកប៉ាណាសូនិក។

ចំណែកឯអតិថិជន របស់ក្រុមហ៊ុន GL Finance ក៏អាចធ្វើការបង់វិក្កយបត្រ របស់ខ្លួននិងប្រើប្រាស់សេវាកម្មផ្សេងៗទៀត ដូចជាផ្ទេរប្រាក់ដាក់ប្រាក់  តាមរយៈភ្នាក់ងារ ដាក់លុយទូរស័ព្ទគ្រប់ប្រព័ន្ធ  បង់វិក្កយប័ត្រជាមួយភ្នកា់ងារទ្រូម៉ាន់នី នៅទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះ នាពេលបច្ចុប្បន្ន ទីផ្សារទូចក្រយានយន្តក្នុងប្រទេសកម្ពុជា មានវិសាលភាពធំធេង ហើយម៉ូតូម៉ាកហ៊ុងដាគ្រប់ដណ្តប់ជាង ៩៥%នៃទីផ្សារសរុប ចំណែកឯអ្នកប្រើប្រាស់សេវាកម្មភតិសន្យាហិរញ្ញវត្ថុ ដើម្បីទទួលបាននូវទោចក្រយានយន្តនៅមានចំនួនតិចនៅឡើយ ដែលផ្ទុយពីប្រទេសថៃដែលមានដល់ទៅជាង ៩០% ឯណោះ។ ក្រុមហ៊ុន GL Finance បានបោះជំហ៊ានចូលទីផ្សារកម្ពុជា ហើយពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងលឿងបំផុត។ លើសពីនេះទៅទៀត អាចទទួលបានអតិថិជនច្រើនបន្ថែមទៀត ពីភ្នាក់ងារទ្រូម៉ាន់នី។ ភ្នាក់ងារទ្រូម៉ាន់នី អាចទាញយកនិងដំឡើង កម្មវិធី GL Digital Finance Application របស់ក្រុមហ៊ុន GL Finance តាមរយៈ Google Play Store និងណែនាំអតិថិជនដែលមានបំណងប្រើប្រាស់ សេវាភតិសន្យាហិរញ្ញវត្ថុ ដោយវាយបញ្ចូលនិងដាក់បញ្ចូល នូវពត័មាននិងឯកសារបស់អតិថិជនជារូបភាព ហើយបញ្ជូនតាមរយៈកម្មវិធី GL Digital Finance Application ទៅកាន់ក្រុមហ៊ុន GL finance។ កម្មវិធីនេះគឺ កម្មវិធីដែលផលិតដោយក្រុមហ៊ុន GL Financeផ្ទាល់។ ហើយអាចដើរបានលើប្រព័ន្ធ Android នាពេលបច្ចុប្បន្ន និងគ្រោងដាក់ឲ្យដំណើរការលើប្រព័ន្ធ IOS នាពេលក្រោយ។

លោក រីគី អ៊ីសីហ្គាមី (Riki Ishigami) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GL Finance បានមានប្រសាសន៍ថា៖ GL Finance ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GL Holding (សិង្ហបុរី) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ ក្នុងតំបន់របស់ក្រុមហ៊ុន Group Lease PCL. ដែលបានចុះឈ្មោះក្នុងទីផ្សារមូលបត្រ នៅក្នុងប្រទេសថៃ ហើយជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុធំជាងគេ និងលើកដំបូងដែលមាននៅក្នុងប្រទេសកម្ពុជា។

គួរឲ្យដឹងថា ក្រុមហ៊ុន GL Financee ត្រូវបានបង្កើតឡើងនៅក្នុងខែមិនា ឆ្នាំ២០១២ ហើយបានទទួលបានអាជ្ញាប័ណ្ណ ភតិសន្យាហិរញ្ញវត្ថុដំបូង ពីធនាគារជាតិនៃកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៣ ហើយធ្វើប្រតិបត្តិការអាជីរកម្មរបស់ខ្លួន ភ្លាមបន្ទាប់ពីនេះ។ ដោយមានជិត៣០ឆ្នាំ នៃបទពិសោធន៍ក្នុងទីផ្សារប្រទេសថៃ ក្រុមហ៊ុន GL Financee ត្រូវបានគាំទ្រយ៉ាងខ្លាំង ដោយភាគហុនិក Group Lease ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលត្រូវបានបង្កើតឡើងជាពិសេសនិងតែមួយគត់ នៅក្នុងទីផ្សារដែលនៅពុំទាន់ធ្វើអាជីវកម្មរបស់កម្ពុជា។

នាកំឡុងពេល ៤ឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុន GL Finance បានសំរេចនូវលទ្ធផលធំៗរបស់ខ្លួន ដែលមានដូចជា ការកើនឡើងនូវបុគ្គលិកពីតិចជាង ១០នាក់ ទៅ ៧០០នាក់ គ្របដណ្តប់ប្រតិបត្តិការនៅទូទាំងប្រទេសតាមរយៈក្រុមការងារយើងមាននៅជិត ២០០ទីតាំង និងទទួលបានអតិថិជនរាប់មឺុននាក់។ ជាពិសេស យើងមានមោទនភាព ក្នុងការបង្ហាញថា ក្រុមហ៊ុន GL Finance គឺជាស្នូលនៃ Group Lease ហើយគំរូអាជីវកម្មរបស់ខ្លួន ត្រូវបានយកទៅប្រើប្រាស់ ក្នុងប្រទេសឡាវ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអាស៊ានផ្សេងទៀតក្នុងពេលដ៏ឆាប់ៗនេះ។

រយៈពេលប្រមាណជាង៩ខែហើយ ដែលក្រុមហ៊ុន GL Finance និង ទ្រូម៉ាន់នី បានចាប់ផ្តើមសហការរួមគ្នា ដើម្បីអនុញ្ញាតឲ្យអតិថិជន របស់ក្រុមហ៊ុន GL Finance ធ្វើការបង់ប្រាក់ឲ្យទៅក្រុមហ៊ុន GL Finance តាមរយៈបណ្តាញភ្នាក់ងារ ទ្រូម៉ាន់នី។ នេះគឺបោះជំហ៊ានមួយនៃ ជំហានផ្សេងៗទៀត របស់ក្រុមហ៊ុន GL Finance ដែលបានអនុវត្តដើម្បីផ្តល់នូវជំរើសនៃការទូទាត់កាន់តែច្រើន បន្ថែមលើជំរើសពេលបច្ចុប្បន្នរបស់ខ្លួន ដល់អតិថិជន។

ថ្ងៃនេះគឺជាព្រឺត្តិការណ៍ដ៏សំខាន់បន្ថេមមួយទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន GL Finance និងទ្រូម៉ាន់នី។ ក្នុងភាពជាដៃគូនេះ ភ្នាក់ងារទាំងអសរបស់ទ្រូម៉ាន់នី នាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលមានដល់ជិត ៥០០០ ភ្នាក់ងារ នឹងអាចជំរុញការផ្តល់សេវា ភតិសន្យាភតិហិរញ្ញវត្ថុ របស់ក្រុមហ៊ុន GL Finance ដោយប្រើ GL Digital Finance Application របស់ក្រុមហ៊ុន GL Finance។ ពួកគេអាចក្លាយជាសមាជិកនៃបណ្តាញភ្នាក់ងារចែកចាយជីអិលរបស់ក្រុមហ៊ុន GL Finance។ នៅពេលដែល ក្រុមហ៊ុន GL Financeផ្តល់សេវាភតិសន្យាហិរញ្ញវត្ថុ ទៅអតថិជនណេនាំរបស់ខ្លួនភ្នាក់ងារ ទ្រូម៉ាន់នី អាចទទួលកំរៃជើងសារពី ក្រុមហ៊ុន ហើ ហើក្រុមក៏អាចទទួល បានប្រាក់កំរៃជើងសារត្រលបមកវិញផងដែរ។

លើសពីនេះ ក្រុមហ៊ុនជឿយ៉ាងពិតប្រាកដថា ក្រុមនឹងផ្តល់ឲ្យយើងទទួលបាន នូវទីផ្សារធំទូលាយជាងមុន ជាមួយនឹងសម្ថភាពដើម្បីជោគជ័យ ព្រមទាំងពង្រីកទៅទីផ្សារ ដូចជា ភូមា ឥណ្ឌូនេស៊ី និងឡាវ ជាដើម។ អតិថិជនគោលដៅរបសក្រុមហ៊ុន GL Finance គឺជាអ្នកនៅពីលើបន្ទាត់ភាពក្រីក្រ ដែលភាគច្រើនមិនមានគណនីធនាគារប្រើប្រាស់ និងជាការពិតផងដែល គាត់គែជាអតិថិជនគោលដៅរបស់ទ្រូម៉ាន់នី តែម្តង។

ទន្ទឹមនឹងនេះផងដែរ លោក គង់ មាន នាយយកគ្រប់គ្រងទូទៅក្រុមហ៊ុន ទ្រូម៉ាន់នី ប្រចាំកម្ពុជាបានថ្លែងថា៖

ទ្រូម៉ាន់នីចូលទីផ្សារកម្ពុជា គឺដោយសារតែមើលឃើញថាប្រជាជនកម្ពុជាបច្ចុប្បន្ន ប្រហែលជា៨០% ទៅ ៩០%មិននិយមប្រើសេវាកម្មធនាគារនោះទេ។ នេះអាចជាហានិភ័យមួយសម្រាប់ពួកគាតក្នុងការគ្រប់គ្រង និងដែរក្សាសាច់ប្រាក់។ វាអាចនឹងបាត់បង់ដោយប្រការណាមួយ ជាយថាហេតុ ដោយសារការផ្ទេរប្រាក់តាមរថយន្តឈ្នួល ឬតាមអ្នកស្គាល់គ្នាជាដើម។ នេះជាមូលហេតុដែលប្រជាជនកម្ពុជា មួយចំនួនធំមិនប្រើប្រាស់ប្រព័ន្ធធនាគារ គឺអាស្រ័យដោយការយល់ដឹង ឬក៏ចំណេះដឹងទាក់ទងនឹងសេវាកម្មនេះ នៅមានកម្រិតនៅឡើយ។

ម៉្យាងវិញទៀត គឺដោយសារតែធនាគារមិនទាន់បានពង្រីកសេវាកម្ម ក៏ដូចជាទីតាំងរបស់ខ្លួនទៅដល់ទីជនបទនៅឡើយទេ។ ហេតុនវហើយបានជា ប្រជាជនដែលនៅតាមស្រុក ស្រែ ចំការ ភាគច្រើនគាត់មិនសូវហ៊ាន ចូលទៅប្រើប្រាស់សេវាកម្មធនាគារនោះទេ ដោយសារតែទម្លាប់រស់នៅក្នុងជីវភាពប្រចាំថ្ងៃ ឬ មិនធ្លាប់ប្រើសេវាកម្មធនាគារនេះតែម្តង។

ទ្រូម៉ាន់នី បានឈានចូលមកទីនេះ ដើម្បីជួយសម្រួលដល់ តម្រូវការពួកគាត់ឲ្យបានកាន់តែប្រសើរឡើង ដោយផ្តល់ភាពងាយស្រួល ចំណេញពេលវេលានិងថវិការ សុវត្ថិភាព ព្រមទាំងអាចទទួលបានសេវាកម្ម ទោះបីជាថ្ងៃឈប់សម្រាក ក៏ដោយជាមួយនឹងថ្ងៃសេវាកម្មមួយដ៏ សមរម្យ។ រយៈពេលមិនដល់មួយឆ្នាំ ក្រុមហ៊ុនទ្រូម៉ាន់នី បានពង្រីកវិសាលភាពរបស់ខ្លួនជិត ៥០០០ភ្នាក់ងារ ទូទាំងប្រទេសកម្ពុជាសម្រាប់សម្រួលដល់តម្រូវការ សេវាកហិរញ្ញវត្ថុ ដល់អតិថិជនដោយធានាជូននូវសុវត្ថិភាពខ្ពស់។

មិនត្រឹមតែប្រជាជនកម្ពុជា ប្រមាណជា ៨០% ទៅ ៩០% មិនបានប្រើប្រាស់សេវាកម្មធនាគារនោះទេ មានប្រជាជនប្រមាណជាង ៦០០លាននាក់ នៅទូទាំងអាស៊ានក៏មិនបានប្រើសេវាកម្មនេះផងដែរ។ អាស្រ័យហេតុនេះទើប ទ្រូម៉ាន់នី បានង្កើតការិយាល័យនៅ ៦ ប្រទេសដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ទូទាំងអាស៊ាន នៅចុងឆ្នាំ២០១៦ខាងមុខនេះ។

ក្រុមហ៊ុនទ្រូម៉ាន់នី ដំណើរការរហូតមកដល់បច្ចុប្បន្ន ដោយសារតែមានសហការជាថ្ងៃគូជាមួយ នឹងធនាគារ ហ្វីលីពី ព្រមទាំងទទួលបាន អាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនទ្រូម៉ាន់នី មានសិទ្ធិក្នុងការផ្តល់សេវាកម្មជាច្រើន ជូនអតិថិជនដូចជា៖ សេវាកម្មផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ បើកប្រាក់បៀរវត្សរ៍ និង ការទូទាត់សាច់ប្រាក់ទូទៅ។ អតិថិជនអាចប្រើ សេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ និងកម្មវិធីទូរស័ព្ទដៃ ដែលហៅជាភាសាអង់គ្លេសថា Mobile app ដែលបច្ចុប្បន្នអាចប្រើប្រាស់ បាននៅលើប្រភេទទូរស័ព្ទ Android តែប៉ុណ្ណោះ ចំនែកឯ IOS នឹងដំណើរការក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ផងដែរថា ជាមួយសរវាកម្មផ្ទេរប្រាក់របស់ទ្រូម៉ាន់នី អតិថិជនចំនាយត្រឹមតែ ២៥០០រៀល ប៉ុណ្ណោះក្នុងការផ្ទេរ ខណៈពេលដែលកាលពីមុនពួកគាត់ធ្លាប់ តែចំណាយប្រហែល ៦០០០រៀល ឬលើសពីនេះក្នុងមួយប្រតិបត្តិការ។ ហេតុនេះប្រសិនបើពួកគាត់មាន តម្រូវការសរុប១លាននាក់នោះ ក្រុមហ៊ុនអាចជួយពួកគាត់សន្សំប្រាក់ចំណាយ លើថ្លៃសេវាកម្មបានប្រហែល១លានដុល្លាដែរ។

ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែផ្តល់នូវសេវាកម្មផ្សេងៗ ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួល ជាក់ស្តែងដូចដេលបានធ្វើកន្លងមក ក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុន GL Finance PLC លើសេវាកម្មបង់វិក្កបត្រ ដោយអតិថិជនដែលបានជាវម៉ូតូម៉ាកហុងដា បង់រំលោះជាមយយនឹងក្រុមហ៊ុន GL Finance PLC អាចបង់សងប្រាក់កំចីរបស់ខ្លួន តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ដែលនៅក្បែរពួកគេបំផុត ដោយពុំចាំបាច់ធ្វើដំណើរទៅបង់នៅក្រមហ៊ុន ដោយផ្ទាល់នោះទេ។

បន្ថែមពីនេះទៅទៀត បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួច អតិថិជនទាំងអស់ដែលមានបំណងចង់ជាវម៉ូតូ ម៉ាកហុងដាបង់រំលោះជាមួយក្រុមហ៊ុន GL Finance PLC អាចធ្វើការបំពេញពាក្យស្នើរសុំ ឬ សាកសួរពត័មានជាមួយនឹងភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេសជារៀងរាល់ថ្ងៃ។

តាមរយៈការសហការនេះក្រុមហ៊ុនទាំង២សង្ឃឹមយ៉ាងមុតមាំថា វាអាចធ្វើឲ្យអតិថិជនពេញចិត្ត និងរីករាយជាមួយនឹងសេវាកម្ម ដែលផ្តល់លក្ខណៈងាយស្រួលមួយនេះ។ សូមបន្ថែមផងដែរថា បច្ចុប្បន្នយើងមានដៃគូពាណិជ្ជកម្មប្រមាណជា២៨ ក្រុមហ៊ុនលើសេវាបង់វិក្កយបត្រនេះ ទៅតាមប្រភេទពាណិជ្ជកម្មខុសៗគ្នា រួមមាន៖ ១៧គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណេត និងក្រុមហ៊ុនផ្តល់សេវាកម្មដទៃទៀត។

ជាពិសេសអតិថិជនអាចបង់ថ្លៃភ្លើង ជាមួយនឹងភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំង ប្រទេសកម្ពុជាផងដែរ។ នាពេលខាងមុខនេះ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងនាំយកនូវសេវាកម្មថ្មីៗបន្ថែមទៀតដូចជា សេវាទូទាត់សាច់ប្រាក់ តាមរយៈកាត និងគណនីទ្រូម៉ាន់នីជាដើម ដែលអតិថិជនអាចទូទាត់ចំណាយផ្សេងៗ ដោយខ្លួនឯងផ្ទាល់តែម្តងៗ រាល់សេវាកម្មរបស់ទ្រូម៉ាន់នីទាំងអស់គឺ ផ្តោតសំខាន់ទៅលើភាពងាយស្រួលរបស់អតិថិជន ជាមួយនឹងថ្លៃសេវាសមរម្យបំផុត ក្នុងន័យជួយសម្រួលដល់ការចំនាយ និងចំនេញពេលវេលា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]