(ភ្នំពេញ)៖ ស្ត្រីរកសីុផ្លូវភេទ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបដាក់​ប្រាក់របស់ជនរងគ្រោះ​បានសម្រេចហើយ​តែរត់មិនរួច។

ការឃាត់ខ្លួនស្ត្រីរកសីុផ្លូវភេទខាងលើបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិ ការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានទៅឃាត់ខ្លួនស្ត្រីរកសីុផ្លូវភេទទាំងនេះគឺនៅខណៈដែលជនរងគ្រោះជាបុរសម្នាក់ បានជិះម៉ូតូ១គ្រឿង​​មកឈប់នៅចំណុចកើតហេតុខាង លើដែលជាគោលដៅរបស់ស្ត្រីរកសីុផ្លូវភេទក្នុងបំណងនិយាយតថ្លៃគ្នាដើម្បីនាំទៅដេក។

លោកវរសេនីយ៍ត្រី ចាន់ ពៅ បានបញ្ជាក់ទៀតថា ជនរង គ្រោះពុំទាន់និយាយតថ្លៃគ្នាត្រូវរ៉ូវផង ស្រាប់តែត្រូវស្ត្រីរកសីុ ផ្លូវភេទមានបក្ខពួក៤នាក់ បានស្ទាក់ម៉ូតូមិនឲ្យជិះទៅមុខ និងខ្លះទៀតជាន់ហ្វ្រាំង​ម៉ូតូជាប់ហើយក៍ធ្វើសកម្មភាពលូកហោប៉ាវយកកាបូប ដែលមានប្រាក់១៦០ដុល្លារ​ របស់ជនរងគ្រោះហើយក៍រត់គេចខ្លួនបាត់២នាក់ចំណែក២នាក់ទៀតរត់មិនរួច ត្រូវបានជនរងគ្រោះស្រែក​ផ្អើលឆោឡោ​ស្របពេល និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលកំពុង បន្តយាមល្បាតនៅពេលរាត្រីមកជួយអន្តរាគមន៍ ភ្លាមៗដោ​យឃាត់ខ្លួនបក្ខពួកស្ត្រីរកសីុផ្លូវភេទ​បានចំនួន២នាក់​ដើម្បីយកមកសួរនាំតែម្ដង។

លោកវរសេនីយ៍ត្រីបន្តថា ក្រោយពីឃាត់ខ្លួនស្ត្រីរកស៉ីផ្លូវភេ ទសមត្ថកិច្ចយើងបានដកហូតវត្ថុតាងកាបូប​លុយត្រឡប់​មកវិញដោយរកឃើញថវិការត្រឹមតែ​៥០ដុល្លា​រប៉ុណ្ណោះនិងបានប្រគល់​ទៅឲ្យជនរងគ្រោះវិញផងដែរ។

លោកបានបន្តថា ស្ត្រីសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះស្រី វិន អាយុ៣២ឆ្នាំ ទី២-ឈ្មោះវៀង ធីសឹង អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបា នភ្លាមៗនៅនិងកន្លែងកើតហេតុ។

ដោយឡែកស្ត្រីសង្ស័យ ជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះឈ្មោះតឿ អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឌី ណា អាយុ២៩ឆ្នាំ ។ រីឯជនរងគ្រោះមានឈ្មោះឈឿន ដេវីដ ភេទប្រុស អាយុ ៣៤ឆ្នាំ ។

បច្ចុប្បន្ន ស្ត្រីត្រូវជាប់សង្ស័យទាំង២នាក់ ត្រូវបានបន្តឃាត់ខ្លួ ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំ រឿងចាត់ការតាមនិតិវិធី និងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ស្ត្រីជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន ៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖ 

 ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ១១:២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយរត់មកទឹកដីខណ្ឌពោធិសែនជ័យ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានលួចលុយ ជាង១០មម៉ឺនដុល្លារ និងលុយខ្មែរជិត ២០០លានរៀល។ ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែទួលសង្កែ ខណ្ឌឫស្សីកែវ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច នៅពេលនេះ កំពុងបន្តសួរនាំជនសង្ស័យរូបនេះ ហើយនឹងបញ្ជូនទៅខេត្តកំពង់ស្ពឺវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]