ប៊ែលហ្សិក៖ ពិធីតាំងបង្ហាញសត្វឆ្កែឆ្នាំ២០១៦ ប្រចាំតំបន់អឺរ៉ុប បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ក្នុងទីក្រុងព្រុចសែល ដែលកម្មវិធីនេះមានរយៈពេល៣ថ្ងៃ។

ពិធីតាំងបង្ហាញសត្វឆ្កែប្រចាំតំបន់អឺរ៉ុបមួយនេះ ធ្វើឡើងដោយមានសត្វឆ្កែចូលរួមធ្វើការបង្ហាញជាង ១០,០០០ក្បាល មកពីប្រទេសជាង២០ នៅអឺរ៉ុប។

គួរបញ្ជាក់ថា ប្រទេសប៊ែលហ្សិក គឺជាប្រទេសដំបូងគេបង្អស់ ដែលបានរៀបចំកម្មវិធីបង្ហាញសត្វឆ្កែនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៨៤៧ ក្នុងទីក្រុង Tervuren។ 

ពិធីតាំងបង្ហាញសត្វឆ្កែប្រចាំតំបន់អឺរ៉ុបមួយនេះ ធ្វើឡើងដោយអនុញ្ញាតឲ្យចូលរួមតែប្រភេទពូជឆ្កែសុទ្ធ(មិនមែនឆ្កែកូនកាត់) តែប៉ុណ្ណោះ ហើយពួកវាត្រូវបានវិនិច្ឆ័យដោយចៅក្រមចំនួន៣នាក់។

ការប្រកួតដែលត្រូវធ្វើឡើង នៅក្នុងពិធីតាំងបង្ហាញនេះ បានបែងចែកសត្វឆ្កែទាំងអស់ជា១០ក្រុម សម្រាប់រយៈពេល៣ថ្ងៃ ដោយសត្វឆ្កែនៅក្នុងក្រុមនីមួយៗត្រូវជម្រុះតាមការវិនិច្ឆ័យដោយហ្មត់ចត់បំផុតរបស់ចៅក្រម។

ចំពោះការតាំងបង្ហាញសត្វឆ្កែនៅឆ្នាំ២០១៧ នឹងត្រូវធ្វើឡើងក្នុងប្រទេសអ៊ុយក្រែន៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]