ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei បានចុះផ្សាយឲ្យដឹងថា អ្នករៀបចំកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ គ្រោងនឹងផលិតមេដាយ មាស ប្រាក់ និងសំរិទ្ធសម្រាប់ប្រគល់ជូនដល់អត្តពលិក  ដោយយកវត្ថុធាតុដើមដែលធ្វើឡើងចេញពីទូរស័ព្ទ Smartphone ចាស់ៗ និងនិងគ្រឿងអេឡិចត្រូនិចដែលគេបោះបង់ចោល។

គួរបញ្ជាក់ថា លោហៈធាតុមានតម្លៃទាំង៣នេះ ត្រូវបានប្រើក្នុងសមាសភាគផ្សេងគ្នា ទៅលើទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចនានា ដោយសារតែពួកវាចម្លងចរន្តបានល្អ និងងាយស្រួលក្នុងការចាក់ពុម្ពជារូបរាងផ្សេងៗផងដែរ។

រូបតំណាងមេដាយ

ប្រភពបន្តថា តម្រូវការសម្រាប់វត្ថុធាតុដើមជាបញ្ហាចោទ ជាឧទាហរណ៍ស្រាប់នៅព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងឡុងដ៍ ឆ្នាំ២០១២ មាស ៩,៦ គីឡូក្រាម, ប្រាក់ ១ ២១០ គីឡូក្រាម និង ទង់ដែង ៧០០ គីឡូក្រាម ត្រូវបានប្រើដើម្បីធ្វើជាមេដាយសម្រាប់អត្តពលិក។

ប៉ុន្តែសម្រាប់ប្រទេសជប៉ុនវិញ វាមិនមែនជាបញ្ហាអ្វីធំនោះឡើយ សម្រាប់ការរៀបចំមេដាយកីឡាអូឡាំពិកឆ្នាំ២០២០ ដោយសារប្រទេសជប៉ុន ប្រមូលបាន មាស ១៤៣ គីឡូក្រាម  ប្រាក់ ១,៥៥៦ គីឡូក្រាម និងទង់ដែង ១,១១២ គីឡូក្រាម ពីកាកសំណល់អេឡិចត្រូនិកកាលពីឆ្នាំ២០១៤។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលប្រទេសជប៉ុន ប្រមែលប្រមូលបានកាកសំណល់ជាង ១០០,០០០តោន ពីកាកសំណល់គ្រឿងអេឡិចត្រូនិចសរុប ដែលត្រូវបានបោះចោល ៦៥០,០០០តោន៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]