ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន បានច្រណែននឹង ជីវិតរបស់នាងយ៉ាងខ្លាំង ជាមួយនឹងការប្រើរបស់ល្អៗ និងម៉ាកថ្លៃៗដូចតារាបច្ចឹមប្រទេស។

ចំពោះតារាស្រីរូបនេះ ត្រូវបានគេដាក់ងារឲ្យដែរថា ជាតារាលេងម៉ូតសម្លៀកបំពាក់ និងស្ទាយលេងខ្លួនឡូយជាងគេបង្អស់ ដែលភាគច្រើន រាល់របស់ប្រើប្រាស់របស់នាង សុទ្ធតែមានតម្លៃថ្លៃ និងម៉ាកល្បីៗតែម្តង។

ជីវិតដ៏ហ៊ឺហារ និងស៊ីវីល័យប្រៀបដូចនឹងសេដ្ឋីនីរបស់ស្រីមុំ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ស្ងើចសរសើរ ហើយក៏មានអ្នកខ្លះ ប្រាថ្នាចង់បានជីវិតដូចជានាងផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ ដែលអាចនិយាយបានថា មានយីអ៊ុនខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះថា រូបនាងមានទាំងហាងលក់សម្លៀកបំពាក់ ហើយថែមទាំងបើកជំនួញខ្លួនឯងមួយទៀត ដែលនាំចូលផ្តាច់មុខ នូវផលិតផលថែរក្សាសម្ផស្ស ទឹកអប់ និងគ្រឿងតុបតែងមុខជាដើម៕

តោះមើលម៉ូតសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ទំនើបៗ របស់ស្រីមុំទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍អានិតស្វាមីរបស់នាងជាពន់ពេក ដែលខំអង្គុយចាំតាំងពីព្រឹក ដល់យប់។

ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ហាក់ដូចជាឡើងខ្ពស់ ក្នុងការងារ ដែលមើលទៅ នាងពិតជាមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាកមើលថែខ្លួនផង។

បើក្រឡេកមើលរូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ តែងបង្ហោះក្នុងបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថា រូបនាងកំពុងតែព្យាយាមកើបលុយ គ្រប់ផ្លូវច្រកល្ហកតែម្តង មិនថា មុខជំនួញរបស់នាង និងការងារសិល្បៈ ថតសម្តែងជាដើម។ ប៉ុន្តែទោះបីជា នាងហត់កាយយ៉ាងណា ក៏មានស្វាមីជាទីស្រលាញ់របស់នាង នៅក្បែររូបនាងជានិច្ច ដែលនេះជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យនាង មានអារម្មណ៍ចង់ធ្វើការបន្ថែមទៀត។

មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថត ស្វាមីរបស់នាង លោក គឹម សីហា អង្គុយបែរខ្នង ហើយនាងបានសរសេរសារខាងលើរូបថា "សូមជួយរកមុខសញ្ញាផង អាណិតណាស់អង្គុយចាំប្រពន្ធថត តាំងពីព្រឹករហូតដល់យប់"។

ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ច្រណែនលើអ្នកនាង គង់ ចាន់ស្រីមុំ ជាពន់ពេក ដែលមានស្វាមីសុខចិត្តចំណាយពេលអង្គុយរង់ចាំនាងថត រហូតដល់ចប់។ ហើយជាពិសេស ក៏មានមនុស្សមួយចំនួនបាននិយាយដែរថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ចាំមើលថែ មិនឲ្យផុតពីកន្ទុយភ្នែកបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]