(កំពត)៖ ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានម្ចាស់ហាង យីហោ «អាខាដៀរ» ប្រទះឃើញ អណ្តែតក្នុងទឹកព្រែកម៉ាក់ប្រាង្គ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុក បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ប្រ្លែនីគ្រី ស្ទីអាន់នី ភេទស្រី កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩២ ជាជនជាតិអូស្រ្តាលី។ ស្ត្រីរងគ្រោះរូបនេះ មកស្នាក់នៅផ្ទះសំណាក់ យីហោខាងលើតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ 

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែសីហានេះ ករណីខាងលើ គឺមិនមែនករណីផ្សេង ក្រៅពីករណីលង់ទឹកស្លាប់នោះទេ តាមកម្លាំងនគរបាលជំនាញខេត្តរបស់លោក បានធ្វើកោសល្យវិច្ច័យ រកឃើញថា សពជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹក កាលពីក្បាលព្រលប់ ថ្ងៃទី២០ ខែសីហាម្សិលមិញ ប៉ុន្តែគ្មានអ្នកណាដឹង លុះដល់វេលាខាងលើ ទើបម្ចាស់ហាង យីហោ «អាខាដៀរ» ប្រទះឃើញ រួចហើយរាយការណ៍ មកកម្លាំងនគរបាល ទើបកម្លាំងនគរបាលដឹងចុះ ទៅធ្វើកោសល្យវិច្ច័យ ហើយរកឃើញលទ្ធផល ជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹកយ៉ាងដូច្នេះតែម្តងទៅ៕

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានក្មេងប្រុសស្រី ៣នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចស្ពានសម្តេចហ៊ុនសែន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះ ឈឿន គឹមយ៉េង ភេទស្រី អាយុ ១៣ឆ្នាំ, ទី២-ឈ្មោះ រិន រីចែរ ភេទប្រុស អាយុ០៦ឆ្នាំ និង ទី៣-ឈ្មោះ លី ម៉េងហួយ ភេទស្រី អាយុ ០៧ឆ្នាំ ។ ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ហើយក៏នាំគ្នាផឹកស៊ី ភ្លេចគិតក្មេងៗកំពុងលេងទឹក ក្រោមស្ពានសម្តេចហ៊ុនសែន ស្រុកភ្នំក្រវាញ ។ ភ្លាមនោះក៏បាត់ក្មេងៗ ហើយនាំគ្នាផ្អើតឆោឡោ ដើររក និង រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសពក្មេងរងគ្រោះទាំងបីនាក់ ត្រូវបានប្រគល់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ជួយដឹកជញ្ជូនដល់លំនៅដ្ឋាន ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]