សម្រាប់មនុស្សដែលកំពុងសម្រកទម្ងន់ របបអាហារ គឺពិតជាមានការលំបាក ខ្លាំងណាស់នៅក្នុងការជ្រើសរើស។ វាតម្រូវ ឱ្យអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់ នៅក្នុងការ គ្រប់គ្រងចំណង់អាហាររបស់ខ្លួនផ្ទាល់ ឱ្យបានត្រឹមត្រូវ។ មនុស្សជាច្រើនមិនងាយអាច ធ្វើបានជាមួយការទប់ទល់ មិនឱ្យមានចំណង់ទៅលើអាហារ ដែលខ្លួនចូលចិត្តឡើយ ដែលនេះហើយគឺជាហេតុផលនាំ ឱ្យមានជម្ងឺធាត់លើសទម្ងន់។ ក្រៅពីនោះក៏មាន កត្តាផ្សេងៗទៀតដែលនៅ ជុំវិញជួយជម្រុញផងដែរដូចជា៖

១.អាកាសធាតុត្រជាក់៖ តាមការស្រាវជ្រាវវេជ្ជបណ្ឌិត Lisa Young អ្នកឯកទេសខាង ចំណីអាហារ និងជាអ្នកនិពន្ធសៀវភៅ Portion Teller Plan បានសរសេររៀបរាប់ថា ពេលអាកាសធាតុត្រជាក់ មនុស្សនឹងទាមទារការបរិភោគច្រើន ក្នុងគោលបំណងដើម្បី ធ្វើឱ្យថាមពលរបស់រាងកាយ កាន់តែកើនឡើងទប់ស្កាត់ជាមួយអាកាសធាតុ ត្រជាក់នៅខាងក្រៅ។ ដូច្នេះប្រសិនបើអ្នកចង់កាត់បន្ថយចំណង់អាហារ នៅពេលនេះ គួរចៀសវាងការស្ថិតនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសត្រជាក់ដូចជា នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬកន្លែងមានសីតុណ្ហភាពត្រជាក់ខ្លាំងជាដើម។

២. ថ្នាំ៖ ថ្នាំសម្រកទម្ងន់ ឬថ្នាំព្យាបាលជម្ងឺមួយចំនួន មានប្រសិទ្ធិភាពហើយថ្នាំ ប្រភេទខ្លះឥទ្ធិពលរបស់វា ក៏អាចបណ្តាលឱ្យអ្នកកើត មានចំណង់អាហារខ្លាំងផងដែរ។ ឯថ្នាំខ្លះទៀតធ្វើឱ្យ អ្នកចង់អាហារមិនឈប់សោះរហូត ធ្វើឱ្យទប់អារម្មណ៍លែងបាន នាំឱ្យឡើងទម្ងន់ឆាប់រហ័ស ដោយឥតព្រាងទុក។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា ឃ្លាន ជាញឹកញាប់ ខណៈពេលដែលកំពុងព្យាបាលជម្ងឺ ឬកំពុងសម្រកទម្ងន់ សូមព្យាយាមទៅពិភាក្សាជាមួយគ្រូពេទ្យ ផ្លាស់ប្តូរថ្នាំចេញ ដោយចៀសវាងការ ប្រើប្រាស់ថ្នាំប្រភេទនេះទៀត ឬប្រើថ្នាំផ្សេងមិនត្រឹមត្រូវ ដែលអាចនាំឱ្យមាន សារធាតុញៀនខ្លាំងបាន។

៣.ផលិតផលអាហារបំប៉ន៖ បើអ្នកទទួលទានវាដើម្បីឱ្យឡើងទម្ងន់ គឺជាការប្រសើរ ប៉ុន្តែបើគ្រាន់តែ ដើម្បីថែរក្សាសុខភាពគួរសង្កេតថា តើផលិតផលនោះអាចបង្កឱ្យអ្នក មានអាការឃ្លានអាហារ ខ្លាំងជាប្រចាំឬយ៉ាងណា ដែលវាអាចឈានទៅរកការរារាំង មិនបាន នាំឱ្យកើតមានជម្ងឺធាត់ ដោយមិនដឹងខ្លួន។ ដូច្នេះបើអ្នកជួបប្រទះរឿងដូចនេះ គួរទៅប្រឹក្សាជាមួយក្រុមគ្រូពេទ្យជំនាញ ឬឈប់ទទួលទានវាជាបណ្តោះអាសន្នសិន ដើម្បីចៀសវាងកុំឱ្យ ចង្កេះអ្នកកាន់តែរីកធំទៅៗ និងរកវិធីកែខៃតាមក្រោយ។

៤. ធ្វើលំហាត់ប្រាណ៖ ជាការពិតណាស់ ការហាត់ប្រាណបានធ្វើឱ្យអ្នកកាត់បន្ថយនូវ  ចំណង់អាហារបានយ៉ាងល្អ។ ឧទាហរណ៍៖ ប្រសិនបើអ្នកឃ្លានដោយមិនចេះ ស្កប់ស្កល់ គួរចេញទៅរត់ឱ្យបានឆ្ងាយៗខ្លះ ដូច្នេះវាអាចធ្វើឱ្យអារម្មណ៍ឃ្លានរបស់អ្នក ថយចុះ ហើយក្រោយៗមក រាងកាយនឹងទម្លាប់ជាមួយនឹងសកម្មភាពនេះ។ ពិសេសទម្លាប់ការញ៉ាំរបស់អ្នក ក៏មានសភាពទៀងទាត់ ដែលអាចជួយឱ្យអ្នកមាន ទម្ងន់ខ្លួនថេររក្សាបាននូវសុខភាពល្អមាំមួន សម្រស់ស្រស់ស្អាតផងដែរ។

សរុបមក ចំណង់អាហារ គឺជារឿងមួយដែលយើងអាចគ្រប់គ្រងវាបាន។ ទោះជាយ៉ាងណា អ្នកមិនត្រូវបណ្តោយឱ្យវាចេះ តែកើតមានបន្តបន្ទាប់ទេ ព្រោះ ប្រសិនបើការឃ្លានខុសពេល ខុស ធម្មតាវា គឺជាមូលហេតុសំខាន់ដែរ នៃជម្ងឺមួយចំនួនដូចជា ជម្ងឺក្រពេញទីរ៉ូអ៊ីត ជម្ងឺទឹកនោមផ្អែម ឬជម្ងឺលើសជាតិស្ករជាដើម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]