(ភ្នំពេញ)៖ សំណាងណាស់ មនុស្សប្រុសស្រីបីនាក់ នៅក្នុងរថយន្ត រួមជាមួយម្ចាស់ផ្ទះដែលកំពុងដេកលង់លក់ មិនបណ្តាលឲ្យរងរបួស គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ នៅក្នុងហេតុការណ៌ បើករថយន្តទៅនបុកចូលផ្ទះ នាម៉ោង៣៖០០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ម្ចាស់ផ្ទះដែលរងការខូចខាត ទ្រព្យសម្បត្តិដោយសារ រថយន្តបុកចូលនោះបានប្រាប់ថា នៅវេលាកើតហេតុរូបគាត់ រួមជាមួយក្រុមគ្រួសារកំពុងតែសម្រាន ស្រាប់តែឮសម្លេងផ្ទុះដូចគ្រាប់បែក ក៏ភ្ញាក់ដឹងខ្លួនហើយភ័យជាខ្លាំង ស្មានតែផ្ទុះអី លុះពេលចេញមើលក៏ឃើញ រថយន្តកូរ៉ូឡាមួយគ្រឿង បានបើកបុកតូប និងបុកទ្វារផ្ទះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិតែប៉ណ្ណោះ ដោយសាររថយន្តបែកកង់ មិនអាចទៅទៀតបាន កុំអីគ្រួសារគាត់ត្រូវមានអ្នករងរបួសបាត់ទៅហើយ ឯចំណែកខាងរថយន្តបង្កវិញ ក៏មិនមានអ្នកណារងរបួសដែរ គ្រាន់តែខូចខាតទ្រព្យសម្បត្តិដូចគ្នា។

ក្រោយកើតហេតុដោយសារ តែគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ទើបខាងម្ចាស់រថយន្ត និងម្ចាស់ផ្ទះចរចាសងសំណង នៅកន្លែងផ្ទាល់តែម្តង៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានរថយន្ត ហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បានបែក កង់រេចង្កូត ទៅបុករថយន្ត តួរីស បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល ១៦នាក់ កាលពីវេលាម៉ោង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមផ្លូវ ជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1437 បើកបរ ដោយឈ្មោះគឹម រុំ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឈើទាល ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល និង អ្នករួមដំណើរចំនួន ៤នាក់ រួមមានឈ្មោះ១.ឈ្មោះណន់ ណេត ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះភាព ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះជឹម ឌី ភេទប្រុស អាយុ២៨ឆ្នាំ ៤.ឈ្មោះឈាន ឆានី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង០៤នាក់ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែករថយន្តមួយ គ្រឿងទៀតម៉ាកសាំងយ៉ុង ធន់ទេសចរណ៍ ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-8771 បើកបរ ដោយឈ្មោះស្រី បក់ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិជីមាន់ ឃុំពញ្ញក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមដំណើរ១២នាក់ មិនស្គាល់អត្តសញ្ញណ ០៨នាក់និងស្គាល់ អត្តសញ្ញាណបាន ០៤នាក់ រួមមានឈ្មោះ ១.ឈ្មោះអន វិបន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិពង្រ ឃុំខ្វែក ស្រុកត្រាំងខេត្តតាកែវ (របួសធ្ងន់) ២.ឈ្មោះងន សុភាព ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែកព្រីង ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ(រួបស្រាល) ៣.ឈ្មោះរត្ន័ លីហេង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ (របួសធ្ងន់) ៤.ឈ្មោះឆេង ណារត្ត័ ភេទប្រុស និងឈ្មោះសៅ ស្រីចិន អ្នកទាំង០២ជាប្តីប្រពន្ធ (របួសស្រាល)។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ បានបើកបរក្នុងទិស ដៅពីត្បូង ទៅជើង ពេលមកដល់ចំណុច ខាងលើ បានបែកកង់ខាង ឆ្វេងហើយក៍រេ មកបុករថយន្ត០១គ្រឿងទៀត ម៉ាកសាំងយ៉ុង ធុនទេសចរណ៍ បណ្តាលឲ្យក្រឡាប់ រងរបួសតែម្តង ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវនគរបាលចរាចរណ៍ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកខ្សាច់ កណ្តាល ដើម្បីរង់ចាំ ធ្វើការដោះស្រាយគ្នាពេលក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]