ប្រេស៊ីល៖ អត្តពលិកនៃកីឡាហែលទឹក ហែមថុន វិទីនី ដែលប្រិយមិត្តជ្រាបហើយពីលទ្ធផលនៃការប្រកួតរបស់កញ្ញាកន្លងទៅនោះ គឺ វិទីនី មិនបានបន្តទៅប្រកួតនៅវគ្គបន្ទាប់ទៀតទេ។

តែយ៉ាងណាក៏ដោយ នាងនិងមិត្តរួមក្រុមរបស់នាង កំពុងតែស្ថិតនៅប្រទេសប្រេស៊ីលនៅឡើយ  និងបានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីដំណើរកម្សាន្ត នៅក្នុងទីក្រុងរបស់ប្រទេសប្រេស៊ីលផងដែរ។

គួររំលឹកផងដែរថា វិទីនី បានចាប់ផ្តើមធ្វើការប្រកួតចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ ហើយជាលទ្ធផល នាងទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងវិញ្ញាសារប្រភេទហែលទឹកចម្ងាយ៥០ម៉ែត្រសេរី ផ្នែកនារី ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ វិទីនី បានបំបែកកំណត់ត្រាខ្លួនឯង ដោយប្រើត្រឹមរយៈពេល ២៩.៣៧ វិនាទី ប៉ុណ្ណោះ ដែលកាលពីអូឡាំពិកនៅអង់គ្លេស ឆ្នាំ២០១២ វិទីនី ប្រើពេលចំនួន ៣០.៤៤វិនាទី។

តែទោះជាយ៉ាងណាក្តី លទ្ធផលនេះ មិនបានធ្វើឲ្យ វិទីនី អាក់អន់ស្រពន់ចិត្តអ្វីនោះទេ ព្រោះនាងបានបំបែកកំណត់ត្រាខ្លួនឯង។

ដោយឡែកថ្មីៗនេះ ដោយយោងតាមគណនីហ្វេសបុកផ្ទាល់របស់ វិទីនី កញ្ញាហាក់បីដូចជាកំពុងតែលំហែកាយ នៅប្រទេសប្រេស៊ីល ដោយបានថតរូបស្អាតៗ ភ្ជាប់ជាមួយស្នាមញញឹម ដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹកទៀតផង៕

ដូច្នេះបើចង់ដឹងថា សម្រស់ក៏ដូចជាស្នាមញញឹមរបស់វិទីនីស្រស់ស្អាតយ៉ាងណានោះ សូមរីករាយទស្សនានូវរូបភាពខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]