ផ្លែឈើមួយចំនួនថ្វីត្បិតតែ មើលពីសំបករូបរាងខាងក្រៅ អាចនឹងមិនស្អាត និងគួរឱ្យ ចង់ទទួលទានជាទូទៅ ដូចផ្លែឈើដទៃជាច្រើនមុខទៀត ប៉ុន្តែនៅសាច់ផ្នែកខាងក្នុង របស់វា គឺសម្បូរពោរពេញទៅដោយ វីតាមីនមិនចាញ់គ្នាប៉ុន្មាននោះទេ។

ដូចជាផ្លែគីវីនេះ ក្រឡេកឃើញគួរឱ្យខ្លាចរូបរាងវាណាស់ តែបើនិយាយពី គុណប្រយោជន៍វិញ អស្ចារ្យមិនធម្មតា ចង់ដឹងច្បាស់មានតែតាមដានជាមួយ​ខ្មែរឡូតបន្តិចទៅមើល៍៖

១. ជួយកាត់បន្ថយសម្ពាធឈាម៖ គីវី (kiwi) មានសម្បូរផ្ទុកទៅដោយប៉ូតាស្យូម និងសារធាតុរ៉ែសំខាន់ ដែលជួយបញ្ចុះសម្ពាធឈាមឱ្យថយចុះ គ្រប់គ្រងសារធាតុរាវ ជំនួយដល់ការរីកលូតលាស់ របស់កោសិកា ហើយវាក៏មាន Pectin ដែលអាចជួយរក្សា កម្រិតកូឡេស្តេរ៉ុល ក្នុងឈាមឱ្យមានតុល្យភាពជានិច្ច។

២.បន្ថយហានិភ័យនៃជំងឺមហារីក៖ ដោយសារផ្លែគីវីមានរសជាតិជូរ និងផ្អែម លាយគ្នា ធ្វើឱ្យវាមានផ្ទុកនូវសារធាតុគីមីរុក្ខជាតិម្យ៉ាង ជួយប្រយុទ្ធប្រឆាំងនឹង រ៉ាឌីកាល់សេរីដែលអាចមកបំផ្លាញ ផ្នែកខ្លះនៃរាងកាយ កាត់បន្ថយប្រភពអាក្រក់នៃជំងឺមហារីកផងដែរ ព្រោះវាមានផ្ទុកវីតាមីនE មួយចំនួនធំ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកវីតាមីនC ៨0 មីលីក្រាម ដែលអាចជួយរក្សាបាន នូវប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ឱ្យមានកម្លាំងខ្លាំងក្លា ប្រឆាំងនឹងឥទ្ធិពលអាក្រក់នានាពីខាងក្រៅផងដែរ។

៣.ធ្វើឱ្យភ្នែកភ្លឺច្បាស់ល្អ៖ វាជួយបង្ការឱនភាព (ការធ្លាក់ចុះ) នៃការមើលមិនឃើញរបស់ភ្នែក ព្រោះនៅក្នុងផ្លែគីវីវាមានផ្ទុកសារធាតុ lutein និង Zeaxanthin ដ៏ច្រើនលើសលប់ ហេតុដូច្នេះសារជាតិទាំងនេះនឹងជួយប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អក្នុងការការពារភ្នែក ប្រសិនបើអ្នកមានអាការភ្នែកមើលមិនសូវច្បាស់ ឬស្រវាំងៗជាដើម។ មិនតែប៉ុណ្ណោះ វាក៏បានជួយប្រឈមមុខ ជាមួយនឹងឱនភាពនៃការមើលឃើញរបស់ភ្នែក ជួយឱ្យភ្នែកមើលមានពន្លឺភ្លឺច្បាស់ល្អ។

៤.ជួយសម្រកទម្ងន់៖ គុណប្រយោជន៍របស់វា នៅត្រង់ចំណុចនេះ គឺពិតជាគួរឱ្យ ពេញចិត្តណាស់សម្រាប់នារី ដែលមានបំណងនៅក្នុងការបញ្ចុះទម្ងន់។ ផ្លែគីវីមាន ថាមពលកាល់ឡូរីត្រឹមតែ ៥៥ គីឡូក្រាមតែប៉ុណ្ណោះ។ វាមានផ្ទុកជាតិសរសៃខ្ពស់ធ្វើឱ្យ អ្នកមានចំណង់ទទួលទានអាហារតិចជាងមុន ដែលជាហេតុបណ្តាលឱ្យអ្នកអាចរក្សា នូវទម្ងន់ខ្លួនឱ្យស្ថិតនៅក្នុងកម្រិតថេរណាមួយ ដែលអ្នកប្រាថ្នាចង់បាន។

ដូច្នេះសូមកុំមើលរំលង ពីអត្ថប្រយោជន៍របស់ផ្លែគីវីទាំងអស់នេះឱ្យសោះ ព្រោះថាវា គឺជាផ្លែឈើសុខភាព ដ៏សាកសមបំផុតសម្រាប់អ្នក។ ជាទូទៅផ្លែគីវី គួរតែរក្សាវាទុក នៅក្នុងទូទឹកកក ឱ្យមានជាប្រចាំ ទោះតិចតួច ឬច្រើនក្តី ជាពិសេសអ្នកគួរតែឆ្លៀត បរិភោគវាម្តងបន្តិចៗ​ ដើម្បីទទួលបាននូវសុខភាពរឹងមាំ និងរូបរាងកាយដ៏ ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ ពីមនុស្សនៅជុំវិញខ្លួន៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]