រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​យុវជន​២​នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​យ៉ាង​អាណោ​ធ​ អា​ធ័​ម ខណៈ​យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​​ពីរគ្រឿង​ប្រដេញ​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ ទាក់​ដៃចង្កូត​គ្នា​​រួច​ជ្រុល​ទៅ​បុក​កង់​មួយ​គ្រឿង​ទៀត​។ គ្រោះថ្នាក់​អកុសល​នេះ​កើតឡើង​នៅ​​​មហាវិថី​ព្រះ​មុនី​រ៉េ​ត​កែ​ង​ផ្លូវ​​ ២៣១ ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០​និង​​​​​២០​នាទី​យប់ ថ្ងៃ​ទី​២៥ កុម្ភៈ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ពីរ​គ្រឿង​បើក​ប្រដេញ​គ្នា ក្នុង​នោះ​​ម៉ូតូ XR ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ ហើយ​​ម៉ូតូ​ឃ្លី​ក ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ដែរ តាម​មហាវិថី​ព្រះ​មុនី​រ៉េ​ត ពី​កើត​ទៅ​លិច ក្នុង​ទិស​ដៅ​ស្រប​គ្នា ហើយ​បើកបរ​លឿន​​ដូច​គ្នាតែម្តង ។ ​ខណៈ​នោះ​ម៉ូតូ XR ពណ៌​ខ្មៅ បើក​បោះពួយ​លឿន បាន​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ឃ្លី​ក​​ក៏​​ទៅ​បុក​នឹង​កង់​មួយ​គ្រឿង​ ទៀត​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ដួល​ទាំងអស់​គ្នា។ ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ​ពេល​បុក​គ្នា​​ម៉ូតូ​ និង​មនុស្ស​ខ្ទាត​ទៅ​កណ្ដាល​ថ្នល់ ហើយ​ខាង​ម៉ូតូ​ឃ្លី​ក​បាន​ដួល​ទៅ​គង​នឹងរបាំង​ថ្ម​​ពុះ​ចែកផ្លូវ​សន្លប់​ ស្តូក​ស្តឹង​ទាំងអស់​គ្នា​​​ពេល​ដឹងខ្លួន​វិញក៏លើកគ្នា​ដាក់​លើ​ម៉ូតូ​បើក​ រត់គេច​ទៅ​បាត់​នៅ​សល់​តែ​ជន​រង​គ្រោះ​ខាង​ម៉ូតូ XR ពីរ​នាក់​សន្លប់​ស្ដូកស្ដឹង​បែកក្បាល​ហូរ​ឈាម ក្នុង​នោះ​ម្នាក់​ស្លាប់​បាត់​ជីវិត​នៅ​កន្លែង​កើត​ហេតុ។ ចំណែក​ជន​រង​គ្រោះ២​នាក់​​ទៀត ដែល​ត្រូវ​រថយន្ដ​សា​មុ​យ​ឯក​ជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត​​ ប៉ុន្តែ​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​​ពេល​ទៅដល់​​មន្ទីរពេទ្យ​ ។

ដោយឡែក​នារី​ជិះ​កង់​ឌុ​ប​គ្នា​២​នាក់​នោះ​ម្នាក់​​ សន្លប់​ស្ដូកស្ដឹង​ត្រូវ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ឯ​ម្នាក់​ទៀត​​របួសស្រាល។
ម៉ូតូ XR និង​កង់​ត្រូវ​សមត្ថកិច្ច​យក​ទៅ​​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ដ​ទៀត ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]