កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់កូរ៉េ Dispatch បានចេញផ្សាយនូវរូបថត ផ្តាច់មុខរបស់តារាស្រីស្រស់ រាងស្អាត Seolhyun សមាជិកក្រុមចម្រៀងនារី AOA ដែលត្រូវគេចាប់បានថា នាងកំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងលោក Zico តារារ៉េបប្រចាំក្រុមច្រៀងបុរស Block B ព្រមទាំងលួចណាត់ជួបគ្នាយ៉ាងសម្ងាត់ ជាច្រើនដងថែមទៀតផង ។

នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយDispatch បានឲ្យដឹងថា តាមពិតទៅអ្នកទាំង២នាក់នេះ បានចាប់ផ្តើមស្គាល់គ្នាដំបូង តាមរយៈការផ្សព្វផ្សាយកម្មវិធីតន្រ្តីមួយ នៅឯក្រៅប្រទេសជាមួយគ្នា ហើយចាប់តាំងពីពេលនោះមក អ្នកទាំង២ក៏បានចាប់ផ្តើម ទាក់ទងគ្នាជារឿយៗ រហូតដល់កំឡុងខែមីនា ឆ្នាំ២០១៦នេះ ពួកគេក៏បានស្រលាញ់គ្នាតែម្តង ។ លើសពីនេះ តាមរយៈអ្នកប្រមាញ់រូបថតសម្ងាត់របស់តារា បានរាយការណ៍មកថា គូស្នេហ៍មួយគូនេះ តែងតែលួចណាត់ជួបគ្នាជាញឹកញាប់ គឺមានដូចជាកាលពីថ្ងៃទី៣១ ខែឧសភា  ថ្ងៃទី៧ ខែសីហា ព្រមទាំងកាលពីកំឡុងខែមិថុនា និងខែកក្កដា ក៏ពួកគេលួចណាត់ជួបគ្នាជាញឹកញាប់មិនធម្មតាដែរ។

មិនថាយ៉ាងណា បើយើងក្រឡេកមកមើលរូបថតណាត់ជួបសម្ងាត់របស់អ្នកទាំង២ ដែលត្រូវបានគេប្រមាញ់បានវិញម្តង យើងអាចសង្កេតឃើញថា កន្លែងដែលពួកគេចូលចិត្ត ណាត់ជួបគ្នារាល់ដង គឺមានដូចជា នៅក្នុងរថយន្ត, នៅតាមដងទន្លេ Han ដែលជាកន្លែងណាត់ជួបគូសង្សារដ៏រ៉ូមែនទិកបំផុតនៅឯទីក្រុងសេអ៊ូល និងនៅក្នុងផ្ទះរបស់លោក Zico ផ្ទាល់តែម្តង។

បន្ថែមពីនេះ គួរឲ្យដឹងថារាល់ពេលណាត់ជួបម្តងៗ Seolhyun នាងតែងតែពាក់មួកពណ៌ខ្មៅ និងពាក់ម៉ាស់បិទមុខ ព្រមទាំងរត់យ៉ាងលឿនចេញពីរថយន្តតាក់ស៊ី ឆ្ពោះទៅកាន់ផ្ទះរបស់ Zico ថែមទៀតផង ដើម្បីចៀសវាង កុំឲ្យអ្នកគាំទ្រចាប់បាន ឬកុំឲ្យមានអ្នកកាសែតមកលួចប្រមាញ់រូបថតបាន ប៉ុន្តែមិនថាយ៉ាងណា ទីបំផុតតែត្រូវបែកធ្លាយដដែល៕

ប្រភព៖ AllKpop

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន គូស្នេហ៍ កំសត់កំរនឹងគ្នា ក្នុងរឿង Pinocchio ដ៏ល្បីល្បាញ គឺនាង Park Shinhye និង លោក Lee Jong Suk ត្រូវបានគេ រាយការណ៍ថា កំពុងមានទំនាក់ទំនង ស្នេហាជាមួយគ្នា នៅខាងក្រៅសាច់រឿង ផងដែរ។

បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា តារាសម្តែងស្រី Park Shin Hye និងតារាសម្តែងប្រុស Lee Jong Suk បានកំពុងនឹងណាត់ជួបគ្នា ជាច្រើនកន្លែង ទាំងនៅក្នុង និងក្រៅប្រទេស។

ប្រភពឲ្យដឹងទៀតថា អ្នកទាំងពីរបាន ណាត់ជួបស្វែងយល់ ចិត្តថ្លើមគ្នា រយៈពេល៤ខែ កន្លងមកហើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ត្រូវបានគេ ប្រទះឃើញ ដើរជាមួយគ្នានៅឯប្រទេសអង់គ្លេស និងកោះហាវ៉ៃ ដែលកាលនោះ អ្នកទាំងពីរ ឆ្លៀតពេលរីករាយ ក្នុងឱកាសការងារ ថតគ្របមុខ ឲ្យទស្សនាវដ្តីមួយ។ ចំនែកក្នុងគ្រានៅ ប្រទេសកូរ៉េវិញ អ្នកទាំងពីរត្រូវបាន គេប្រទះឃើញ នៅក្នុងឡាន ពេលយប់ជ្រៅ ជាមួយគ្នា ហើយរិតតែគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀត គេបានឃើញ លោក Lee Jong Suk ទៅទទួលយកនាង Park Shin Hye នៅឯផ្ទះរបស់នាងទៀតផង៕

សូមទស្សនា កម្រងរូបថត រវាងអ្នកទាំងពីរ ដែលគេលួចថតបាន ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]