ការប្រគុំតន្រ្តីមួយ របស់ Faye Wong បានកើតឧបទេ្ទវហេតុតូចមួយ ដោយសារ កន្លែងអង្គុយរបស់អ្នកទស្សនាបានបាក់នៅ ឆុងភីង។ គណៈកម្មាធិការ ដែលរៀបចំការប្រគុំតន្រ្តីនេះ បាននិយាយកុហក អំពីចំនួនអ្នករងរបួស។ ការប្រកាសជាផ្លូវការ បានអោយដឹងថា មនុស្សចំនួន ១១ នាក់បានរងរបួស អំឡុងពេល ដែលស្ថានភាព កំពុងតែច្របូកច្របល់​​​​​​​​​ អ្នករងរបួសភាគច្រើន គឺត្រូវរបួសជើង​ហើយនិងក្បាល។ ប៉ុន្តែ​ លោកគ្រូពេទ្យវះកាត់ ម្នាក់ឈ្មោះចាងហោវ​ ដែល ទទួលអ្នករបួសទាំងនោះ បាននិយាយថា មនុស្សចំនួន៧០នាក់ ត្រូវបានគេបញ្ចូន មកកាន់មន្ទីរពេទ្យ ​ហើយ ៤ នាក់ក្នុងចំនោមអ្នករបួសទាំងនោះ បានបាក់ឆ្អឹង។ អ្នកគ្រប់គ្រង​ដែលមាននាមត្រកូល ចោវ ជាអ្នកតំណាងអោយក្រុមហ៊ុនរៀបចំការសំដែងនេះ បាននិយាយថា តួរលេខផ្លូវការនេះ គឺពិតជាពិតប្រាកដមែន ​ហើយសូមអោយប្រជាជនទាំងអស់ កុំជឿនូវពាក្យចចាមអារាមទាំងនោះ។ Faye Wong បានសំដែងការសុំទោស ដល់អ្នកគាំទ្រដែលរងរបួសរបស់នាង ពេលដែលនាងច្រៀងក្នុងការប្រគុំតន្រ្តីនា ថ្ងៃបន្ទាប់​ទី ១៨ ខែកុម្ភៈ។​

ដោយ ៖ ឡេង

រៀបចំដោយ  ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]