ថៃ៖ សម័យនេះបើនិយាយដល់រឿងសត្វចិញ្ចឹម មិនថា ទន្សាយ ឆ្មា ឆ្កែ ឬសត្វផ្សេង ទៀតនោះទេ វាគឺជាការពេញនិយមយ៉ាងខ្លាំងណាស់ នៅក្នុងប្រទេសថៃ។ ជាពិសេស តារាល្បីៗនៅក្នុងស្រុកគេ ការចិញ្ចឹសត្វនេះ វាស្ទើរតែក្លាយទៅជាការកម្សាន្តមួយ ដែល មិនអាចខ្វះបានទៅហើយ។ ផ្តើមចេញពីការថតរូប Selfie ជាមួយនឹងបណ្តាសត្វចិញ្ចឹមទាំងនោះ បង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏ដូចជាអ៊ីនស្តាក្រាម ជាញឹកញាប់គេក៏បានមើលឃើញថា ពពួកសត្វចិញ្ចឹមនេះ បានក្លាយទៅជាសត្វចិញ្ចឹម ដែលមានប្រជាប្រិយភាពដ៏អស្ចារ្យ ហាក់ដូចជាស៊ុបភើស្តារទាំងនេះយ៉ាងដូច្នោះដែរ។ អាចនិយាយបានថា​ មានមនុស្សជាច្រើនដែលបានទិញយកសត្វដែលតារាចិញ្ចឹមមកចិញ្ចឹមរៀងៗខ្លួន។

ចង់ដឹងថាថ្ងៃនេះមានអ្វីប្លែក តោះយើងទៅមើលតារាល្បីៗរូបណាខ្លះ ដែលមានសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់៖

១. នាង Aum Patcharapa៖ សម្រាប់កំពូលតារាតួឯកស្រីដូចជានាង Aum ក្រៅពីមានចរិតសុភាពរាបសារ មានរូបសម្រស់ស្រស់ស្អាតហើយ ក៏ជាម្ដាយដ៏ទន់ភ្លន់ម្នាក់ដល់សត្វចិញ្ចឹមរបស់នាផងដែរ។ នាង Aum មានកូនឆ្កែចិញ្ចឹមមួយដ៏គួរឱ្យស្រឡាញ់ ហើយនាងក៏ជាមនុស្សចិត្ដល្អទៀតផង ដោយបានជួយសត្វឆ្កែអនាថាគ្មានផ្ទះសម្បែង និងសហការជាមួយនឹងក្រុមហ៊ុន AIG ជួយប្រកាសស្វែងរកសត្វឆ្កែដែលបានបាត់ខ្លួនទៀតផង។ ហៅបានថាជាសប្បុរសជនម្នាក់ ដែលមិនមែនមានតែរូបរាងមុខមាត់ស្អាតតែម្យ៉ាងនោះទេ។

២. នាង Yaya Urassayas៖ ឯតារាស្រីរូបនេះវិញក៏មិនអន់ដែរ ក្រោយពីបានទទួល   កូនឆ្កែដ៏ស្អាត និងគួរឱ្យស្រឡាញ់ជាកាដូនៅថ្ងៃខួបកំណើតរួចមក  ជារឿយៗនាងតែង ថត រូបជាមួយវាបង្ហោះនៅលើអ៊ីស្តាក្រាម ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ ច្រណែនខ្លាំងណាស់។ កូនឆ្កែតូចនេះមានឈ្មោះថា Hapa វាក្រៅពីគួរឱ្យស្រឡាញ់ ហើយ និងសែនចេះទៀតផង។

៣. លោក Nedech៖ កម្លោះសង្ហារល្បីឈ្មោះបោះសម្លេងមួយដួងនេះ បានចិញ្ចឹម សត្វឆ្កែជាទីស្រឡាញ់ដែលមានឈ្មោះថា Yen Yen ។ វាត្រូវបានគេជួយសង្គ្រោះមកពី សត្វខ្លាឃ្មុំដ៏កាចសាហាវ។ ដោយសារឆ្កែអនាថាគួរឱ្យអាណិតមួយក្បាលនេះគ្មាន ម្ចាស់ផង Nedech បាននាំយកវាមកចិញ្ចឹមថែរក្សាបានយ៉ាងល្អ។ បច្ចុប្បន្នវា ឆ្លាតណាស់ និងថែមទាំងមានកូនទៀតផង ដែលបានធ្វើឱ្យម្ចាស់វាស្រឡាញ់ ច្រើនជាងមុនទ្វេរដង។

៤. លោក Ken៖ រួមជាមួយនឹងសត្វឆ្កែដ៏គួរឱ្យចង់គយគន់ដែរ Ken មានឆ្កែរោមស ដែលបៅទឹកដោះគោដូងជារៀងរាល់ថ្ងៃ។ ពេលខ្លះលោក Ken ក៏បានថតវីដេអូបង្ហោះ នៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យមនុស្សជាច្រើន ច្រណែននឹងកូនឆ្កែដ៏សេនចេះនេះ។ ម្ចាស់ក៏សង្ហា កូនឆ្កែក៏ស្អាតហើយឆ្លាតយ៉ាងនេះ ត្រូវចិត្តក្រមុំៗស្លាប់ហើយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]