ភ្នំពេញ៖ វិដេអូរយៈពេល ៣៥វិនាទីបាន បង្ហាញពីមន្រ្តីជា ស្រ្តីម្នាក់ ដែលជាអ្នកធ្វើ លិខិតឆ្លងដែន បានអង្គុយលេង ហ្វេសប៊ុក យ៉ាងរំភើយ ខណៈដែលអ្នកទៅ ធ្វើបាននឹងកំពុងឈរ តម្រង់ជួររង់ចាំយ៉ាងត្រៀបត្រា ប៉ុន្តែមន្រ្តីរូបនេះ ហាក់គ្មានការអើពើទាល់តែសោះ ៕

នេះជារូបភាពទី២ហើយ ដែលបានបង្ហាញ ពីស្រ្តីជាអ្នកធ្វើប៉ាស័្ពរ ម្នាក់ដេកមើលទូរស័ព្ទ យ៉ាងព្រងើយកន្តើយ ដោយមិនខ្វល់ ពីអារម្មណ៍អ្នកឈរ តម្រង់ជួរចាំធ្វើនោះទេ ។ រូបភាពស្រ្តីជាអ្នក ធ្វើប៉ាស្ព័រនេះ ត្រូវបានបង្ហោះល្បី សុះសាយ និងមានការចែកចាយ ជាបន្តបន្ទាប់ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]