ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង កញ្ញា សុខ មុនីរក្សា បានចេញមុខប្រតិកម្មតបត និងការចុះផ្សាយព័ត៌មាន ដែលធ្វើការវាយប្រហារទៅលើ កញ្ញា សុខ មុនីពិសី ដែលជាប្អូនស្រីបង្កើត ថាស្លៀកពាក់សិចស៊ី និងធ្វើការវាយ តម្លៃប្អូនស្រីរបស់នាង ត្រឹមសំបកក្រៅ និងត្រឹមសំលៀកបំពាក់ ។

ក្រោយពី កញ្ញា សុខ មុនីពិសី បានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពីការស្លៀកពាក់ ឈុតប៊ីគីនី បង្អួតរាងនៅមាត់សមុទ្រនោះ គឺមានបណ្តាញ សារព័ត៌មានមួយចំនួន បានយករូបរបស់នាង មកចុះផ្សាយ ដើម្បីបង្អួតឲ្យមហាជនបានឃើញ ពីរូបរាងស្រស់ស្អាតរបស់នាង ។

បន្ទាប់ពីមានការចុះផ្សាយ និងមានការរិះគន់ទៅលើ កញ្ញា មុនីពិសី រួចមិនទាន់បានមួយថ្ងៃស្រួលបួលផង តារាចម្រៀង កញ្ញា មុនីរក្សា ជាបងស្រីបានចេញមុខតបត និងប្រតិកម្មជំនួសប្អូនស្រី របស់នាងថា «ពីដំបូងគិតថាមិនអីទេ ឃើញគេចុះព័ត៌មាននិយាយ ពីប្អូនស្រីរបស់ខ្ញុំ តែចុះយូរៗទៅដូចជា ពិបាកអានពិបាកស្ដាប់ណាស់ ព្រោះសរសេរលើសពីការពិត សូមកុំយកមនុស្សពីនាក់ យកមកប្រៀបធៀប ព្រោះជាអ្នកសិល្បៈដូចគ្នាទេ សូមកុំវាយតម្លៃ មនុស្សត្រឹមតែសំបក ក្រៅជាពិសេស លើសំលៀកបំពាក់ ព្រោះមនុស្សម្នាក់ៗ មានតម្លៃមានចំណុចល្អរៀងខ្លួន ហើយមិនមែនចង់ល្បី រហូតដល់ថ្នាក់ស្លៀកពាក់ មិនចេះមើលទីកន្លែងនោះទេ» ។

នៅក្នុងនោះតារាស្រីរូបនេះ បានបញ្ជាក់ពីមូលហេតុ ដែលប្អូនស្រីស្លៀកឈុតប៊ីគីនីថា «ពួកខ្ញុំទៅលេងសមុទ្រ ទៅលេងទឹកមិនមែនទៅលេង ក្នុងវត្តនោះទេ ហើយរាល់ការ comment សូមកុំជ្រុលពេករិះគន់ បែបស្ថាបនាពួកខ្ញុំ អាចទទួលយកបាន តែនេះរិះគន់បែបជាន់បន្លិចតែម្ដង សូមបើកចិត្តបើកបេះដូង អោយតម្លៃអ្នកសិល្បៈផង មិនមែនស្លៀកសិចស៊ីសុទ្ធ តែគេអាក្រក់ទាំងអស់នោះទេ ហើយមុននឹងយករូបគេ ចុះព័ត៌មានសុំមេត្តា សុំការអនុញ្ញាតពីសាមីខ្លួនគេផង »៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ភាគច្រើនតារាសម្តែងស្រី សុខមុនី្ន ពិសី ធ្លាប់តែស្លៀកពាក់ជិតលើជិតក្រោម ពេលចូលរួមកម្មវិធីនានា ដែលកម្រឃើញនាងស្លៀកស៊ិចស៊ីដូចតារាដទៃទៀត។ តែស្រាប់តែថ្មីៗ នាងបានធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ្លឹក ពេលឃើញស្លៀកឈុតបីគីនី។

តារាស្រីរូបនេះ បានបង្ហាញរូបរាងដ៏ស៊ិចស៊ី ដើរកាច់រាងបង្អួតសម្រស់នៅកោះរ៉ុង ដែលហាក់ដូចជាមិនខ្វល់ខ្វាយ ពីក្រសែភ្នែកបុរសៗដែលលួចសំលឹងមើលនាងឡើយ។

ជាមួយនឹងឈុតបីគីនី រំលេចដោយពណ៌ឆើត អមជាមួយនឹងរូបរាងស្រឡូនរបស់មុនី្ន ពិសី បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងមិននឹកស្មានថា រូបនាងហ៊ានបញ្ចេញសាច់ខ្ចីដែលភាគច្រើន ធ្លាប់តែឃើញនាងស្លៀកពាក់សុភាពៗសោះ។ តែទោះជាយ៉ាងណាក៏មានមតិភាគច្រើន បានសរសើរពីស្ទាយលេងខ្លួនបែបអ៊ឺរ៉ុបរបស់នាងផងដែរ ពេលដើរកម្សាន្តតាមតំបន់មាត់សមុទ្របែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]