(ភ្នំពេញ)៖ បុគ្គលិកខារ៉ាអូខេ «អាត់ ជួង KTV» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានភ្ញៀវចោទថា លួចអាយឌី និងទូរស័ព្ទទំនើបរបស់ខ្លួន ខណៈដែលចូលទៅកំសាន្ដច្រៀងលេងសប្បាយ។ ប៉ុន្តែម្ចាស់ទីតាំងឈ្មោះ ហេង បានឆ្លើយថា ចាំឆែកកាមេ រ៉ាសុវត្ថិភាពមើលសិន ដែលមើលទៅហាក់បីមិនមានភាពទទួលខុសត្រូវនោះឡើយ។

ករណីភ្ញៀវបាត់បង់សម្ភារទូរស័ព្ទដៃ និងអាយឌីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៩យប់​ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីមានក្រុមសមត្ថកិច្ច ខណ្ឌឫស្សីកែវ រួមទាំងអ្នកសារព័ត៌មាន បានចូលទៅច្រៀងលេងកំសាន្ដសប្បាយ នៅក្នុងបន្ទប់លេខ១១១១។

ជនរងគ្រោះគឺជាបុគ្គលិកផ្នែកយកព័ត៌មាន នៅទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩ បានឲ្យដឹងថា មុនចូលច្រៀងនោះ លោកមានសម្ភារដូចជា ទូរស័ព្ទដៃ៣គ្រឿង ព្រមទាំងវិទ្យុទាក់ទង២គ្រឿង ទាំងថវិកាបន្តិចបន្តួចផងដែរ។ ជនរងគ្រោះបានឲ្យដឹងទៀតថា ទូរស័ព្ទដៃ២គ្រឿង និងអាយកូម១គ្រឿង រួមទាំងថវិកាមិនត្រូវបានបាត់បង់នោះឡើយ។ ដោយឡែកអាយឌីមួយគ្រឿង និងទូរស័ព្ទដៃទំនើបម៉ាកសាំសុង តម្លៃជាង៧០០ទៅ៨០០$ បានបាត់តែម្តង ពេលស្រវឹងដេកលក់មួយសន្ទុះ។

ជនរងគ្រោះបានស្នើឲ្យមានកិច្ចអន្តរាគមន៍ ពីមន្ត្រីនគរបាលខណ្ឌឫស្សីកែវ ដើម្បីស្រាវជ្រាវ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេផ្ទះសំណាក់ «អាត់ជួង» លោក ហេង គួរមានដំណោះស្រាយដើម្បី ជៀសវាងការរិះគន់ពីភ្ញៀវដែលចូលទៅលេងកំសាន្ដសប្បាយនៅទីកន្លែងនោះ។ ពាក់ព័ន្ធករណីបាត់បង់សម្ភាររបស់បុគ្គលិក យកព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩នេះ លោក ហេង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់អាជីវកម្មផ្ទះសំណាក់ខារ៉ាអូខេ អាត់ ជួងបានប្រាប់ភ្នាក់ងារ Fresh News ថា ចាំឲ្យគេឆែកកាមេរ៉ាសុវត្ថិភាពមើលសិន។ ជនរងគ្រោះក៏បានផ្តាំទៅប្រជាពលរដ្ឋដទៃទៀត បើសិនចង់ចូលច្រៀងនៅក្នុងខារ៉ាអូខេមួយនេះ សូមប្រុងប្រយ័ត្នផង៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បងប្អូន លួចទូរស័ព្ទ ត្រូវសមត្ថកិច្ច ក្របួចទាំងពីរ  គួររំលឹកផងដែរថា យុវជនពីរនាក់បងប្អូនបង្កើត ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់អោយ នគរប៉ុស្តិ៍ទន្លេបាសាក់ ក្នុងករណីលួចទូរស័ព្ទជនបរទេស ក្នុងហាងចិនម៉ាម៉ាវង់ ស្ថិតនៅតាមផ្លូវ៣០៨ ក្រុម៣២ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ថាន់ សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបង ប្រុសជនសង្ស័យទី២មានឈ្មោះ ថាន់ សុខចិន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។

តាមការសារភារពរបស់ឈ្មោះ ថាន់ សុខជា បាននិយាយថា ខ្លួនបានជិះម៉ូតូឌុបប្អូនប្រុស បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងដើរលេងទេ តែមកដល់មុខហាងម្ហូបចិន ម៉ាវង់ ក៏ឃើញជនបរទេស មានស្រីប្រុសកំពុងផឹកស៊ី ក្នុងហាងចិននោះ បែកគំនិត ចង់បានទូរស័ព្ទដែលឃើញទុកចោលលើ តុ ខ្លួនក៏បានប្រាប់អោយ ប្អូនប្រុសចុះពីលើម៉ូតូ ដើរចូលទៅក្នុងហាង ឆ្លៀតឱកាសពេលជនបរទេស ទាំងនោះភ្លេចខ្លួន ក៏លូកយកទូរស័ព្ទមួយគ្រឿង រត់ចេញមករកបងដែលរង់ចាំនៅក្រៅ ប៉ុន្តែចៃដន្យត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោឡើង ហើយដេញចាប់បានទាំង២នាកើបងប្អូន រួចប្រគល់អោយសមត្ថកិច្ចតែម្ដង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]