មនុស្សអាចរស់បានគឺដោយសារតែកាទទួលទានអាហារ ប៉ុន្តែគ្រប់អាហារទាំងអស់ មិនប្រាកដថា មានផលប្រយោជន៍ល្អចំពោះសុខភាពនោះទេ។  អាហារប្រភេទខ្លះបាន ធ្វើឱ្យយើងធាត់ទៅៗ ដោយមិនដឹងខ្លួន។ ដូច្នេះនារីៗម៉ាប់ៗដែលប្រាថ្នាចង់បាន រាងស្គម  ឬកំពុងតែសម្រកទម្ងន់ស្រាប់ សូមនិយាយថា «ទេ» ជាបន្ទាន់ចំពោះអាហារ ទាំង៦យ៉ាងដូចខាងក្រោមនេះ៖

១.អាហារFast Foodគ្មានប្រយោជន៍៖ វាសម្បូរទៅដោយជាតិខ្លាញ់ជាច្រើន ចំណែកឯ នំប៉័ងវិញជាចំណីផ្អាប់ រាប់ចាត់ទុកថាជាអាហារគ្មានគុណប្រយោជន៍សម្រាប់ សុខភាពទេ។ គួរជ្រើសបរិភោគអាហារដែលចម្អិនដោយខ្លួនឯង និងបន្លែ ផ្លែឈើស្រស់ៗជាដើមទើបជាការល្អ។

២.ភេសជ្ជៈផ្អែមៗ ឬគ្រឿងស្រវឹង៖ មានតែទឹកបរិសុទ្ធធម្មតា ដែលផ្តល់ផលប្រយោជន៍ មិនផ្តល់ទុក្ខទោសចំពោះរាងកាយ ហើយបើទទួលទានក្នុងបរិមាណសមរម្យ និងទៀងទាត់ថែមទាំងជួយ ឱ្យអ្នករក្សាទម្ងន់បានល្អទៀតផង។ ឯភេសជ្ជៈដែលមាន រសជាតិផ្អែមៗ ឬគ្រឿងស្រវឹងវិញ បានផ្តល់ទោសច្រើនជាងគុណ។ ដូច្នេះអ្នកត្រូវ និយាយថាទេភ្លាមចំពោះគ្រឿងផឹកទាំងនេះ ទោះបីជាប្រភេទទឹកផ្លែឈើក៏ដោយ បើចង់ញ៉ាំវាគួរធ្វើដោយខ្លួនឯងគឺល្អបំផុត។

៣.នំប៉័ង៖ នំប៉័ងប្រភេទបន្ទះៗ ងាយស្រួលរកទិញ និងមានតម្លៃថោកសមរម្យ តែវាគ្មានគុណសម្បត្តិអាហារនៅក្នុងនេះទេ ថែមទាំងធ្វើឱ្យយើងធាត់ទៀតផង។ ភាគច្រើនអ្នកចូលចិត្តទទួលទានវាជាអាហារពេលព្រឹកណាស់មែនទេ? ពេលនេះគួរផ្លាស់ប្តូរវិញ ពិសេសសម្រាប់អ្នកថែរាង ឬអ្នកដែលមានរូបរាងធាត់ៗ។

៤. នំ biscuits និង chocolate៖ ប្រសិនបើអ្នកឃ្លានខុសពេល សូមរកបាយ បបរ ឬផ្លែឈើមកទទួលជំនួសវិញ ព្រោះនំទាំងនេះក៏គ្មានសារៈប្រយោជន៍អាហារចំពោះសុខភាពដែរ ថែមទាំងមានសារធាតុធ្វើឱ្យធាត់ទ្វេរដង។

៥.ការ៉េម៖ អ្នកប្រាកដជាចូលចិត្តញ៉ាំការ៉េម ព្រោះវាឆ្ងាញ់ជាប់ចិត្ត តែមានដឹងអត់ថា វាក៏ជាចំណីធ្វើឱ្យធាត់បានដែរ បើបរិភោគច្រើនលើសកម្រិត។ ការ៉េមមានពេញ ទៅដោយជាតិស្ករ និងជាតិខ្លាញ់ច្រើនណាស់ ដែលអាចឱ្យអ្នកធាត់បានយ៉ាងងាយ។

៦.ភីហ្សា៖ ជាចំណីមិនល្អមួយសម្រាប់សុខភាព វាងាយទទួលទានចូលទៅ តែមិនងាយបញ្ចេញមកវិញទេ ព្រោះសារធាតុផ្សំនៅក្នុងភីហ្សាមានដូចជា ម្ស៉ៅផ្អាប់ ខ្លាញ់ ស្ករ ដែលមានផលប៉ះពាល់យ៉ាងខ្ពស់ចំពោះសុខភាព។ ដូច្នេះគួរចៀសវាង អាហារនេះជាដាច់ខាត់ បើអ្នកមិនចង់មានរូបរាងធាត់ដូចជ្រូកនោះទេ។

ទាំងនេះសុទ្ធតែជាកំពូលអាហារដែលធ្វើឱ្យអ្នកធាត់បន្តិចម្តងៗជារៀងរាល់ថ្ងៃ។ ដឹងថាអ្នកប្រាកដជាពិបាកណាស់ នៅក្នុងការចៀសវាងមិនញ៉ាំវា តែដើម្បីរូបរាងគួរជាទីគាប់ចិត្តត្រូវប្រឹងប្រែងអត់ធ្មត់ទាំងអស់គ្នាណា៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]