ថៃ៖ ជាការពិតណាស់​ បច្ចុប្បន្ននេះការវះកាត់កែសម្ផស្ស នរណាៗក៏អាចធ្វើបានគ្រប់គ្នា តែអ្វីដែលសំខាន់នោះគឺ នៅពេលដែលលទ្ធផលចេញមកនោះ តើវាសមនឹងតម្លៃដែរឬទេ? រូបរាង មុខមាត់ ស្រស់ស្អាតគ្មានមនុស្សណាម្នាក់ មិនប្រាថ្នាចង់បាន នោះទេ សូម្បីតែអ្នកពិការភ្នែក មើលមិនឃើញអ្វីសោះក៏មានបំណងប្រាថ្នាចង់ឱ្យ ខ្លួនឯងមានសម្រស់ស្រស់ស្អាតផូរផង់ ចុះទម្រាំតែមនុស្សទូទៅមានរឿងអ្វីថា មិនចង់បានភាពស្រស់ស្អាត?

យ៉ាងណាមិញ ងាកមកមើលតារាស្រីថៃទាំង៦រូបនេះ ពួកនាងក្រៅពីមានសម្រស់ស្រស់ស្អាតខ្លាំងទាំងរូបរាង មុខមាត់ ពណ៌សម្បុរ និងភាពស៊ិចស៊ីទាក់ទាញ ជាច្រើនហើយ ពួកគេក៏នៅជាប់ចំណាត់ថ្នាក់ ជាតារាស្រីដែលមានទម្រង់មុខ ស្រស់ស្អាតផ្តាច់គេដែលជាបំណងប្រាថ្នារបស់អ្នករាល់គ្នា នៅក្នុងចង្កោមតារាស្រី ល្បីៗក្នុងសង្គមសិល្បៈថៃថែមទៀត៖

១. នាង Pinkysavika៖ គឺជាតារាម្នាក់ដែលមានភាពស្រស់ស្អាត តាំងពីក្មេងមក ទោះបីជាពេលនេះនាង ជាស្ត្រីម្នាក់ដែលបានរៀបការរួចទៅហើយ និងមិនសូវបាន សម្តែងរឿងដូចកាលពីមុនក្តី ប៉ុន្តែសម្រស់របស់នាង គឺមិនបានប្រែប្រួល ផ្លាស់ប្តូរ ទៅណានោះទេ ពោលគឺនៅតែមានភាពស្អាតទាក់ទាញ ជាពិសេសគឺទម្រង់មុខ ដ៏សែនស្អាតរបស់នាងតែម្តង។

២. នាង Sririta Jensen៖ អាចនិយាយបានថា មានទម្រង់មុខស្អាតឥតខ្ចោះ ដែលអ្នកណាបានឃើញហើយទ្រាំ មិនច្រណែនមិនបានឡើយ។ មិនមែនគ្រាន់តែទម្រង់មុខ ទេ សូម្បីតែ ភ្នែក ច្រមុះ មាត់ក៏ ស្រស់ស្អាតដូចជាព្រះនាងម្ចាស់ នៅក្នុងសុបិន្តដែរ។

៣. នាង Kwan Usamanee៖ ជាតារាសម្តែងមួយរូប ដែលបានចូលប្រឡូកនៅក្នុង វិស័យសិល្បៈតាំងពីក្មេង រហូតដល់ធំ។ ដោយសារតែរូបសម្រស់ស្រស់ឆើតឆាយ ពីកំណើតមក នាងត្រូវបានគេចាត់ទុកថាជា តារាស្រីម្នាក់ដែលមានទម្រង់មុខស្អាត អស់ទាស់ ដោយមិនមានការវះកាត់កឬសម្ផស្ស។ មិនថាមើលពីចម្ងាយ ឬមើលជិតទេ នាងនៅតែមានមុខស្រស់ស្អាតជាដារាប។

៤. នាង Chompoo Araya៖ មនុស្សជាច្រើនបានដាក់រហ័ស្សនាម ឱ្យនាងថាជាមាតានៃ ពិភពសម្រស់នៅលើ កម្រាលព្រំពណ៌ក្រហម។ នាងជាតារាស្រស់ស្អាតមួយរូប ដែលក្រៅពីមានរូបរាង និងសម្រស់ដ៏ទាក់ទាញហើយ ក៏នៅមានជាប់ឈ្មោះជាតារា ស្រីដែលមានទម្រង់មុខស្អាតជាងគេដែរ។ មិនថាធ្វើអ្វីនៅទីណា ក្រឡេកទៅមើល មុខនាងគឺស្រស់ស្អាតគ្រប់ពេលគ្មានទាស់។

៥. នាង Bo praya៖ ជាតារាស្រីដែលស្រស់ស្អាត និងស៊ិចស៊ី តាំងពីក្បាលរហូតដល់ ចុងជើង ជាពិសេសពីថ្ពាល់មកចង្ការ គឺមានលក្ខណៈសមឥតខ្ចោះ មិនថាបែរទៅណា ធ្វើមុខបែបណា ក៏ស្អាតទាក់ភ្នែកតែទាំងអស់។

៦. នាង Nakchat Kaviyanat៖ នាងជាជ័យលាភីចំណាត់ថ្នាក់ កញ្ញាឯកក្នុងកម្មវិធី Miss Thailand World ឆ្នាំ ២០១២ និងបានឈានជើងចូលក្នុងវិស័យសិល្បៈកម្សាន្តក្នុង ឆ្នាំបន្ទាប់មក។ នាងជាកូនកាត់ថៃ- អាល្លឺម៉ង់ ដែលជាក់ស្តែងណាស់នាងទម្រង់មុខ ស្អាតតាំងពីដើម ដែលក្រឡេកមើលពេលណា ក៏ស្រស់ផូរផង់គ្មានទាស់ សាកសមណាស់ដែលទទួលជ័យជម្នះនៅក្នុងការប្រកួត។

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]