តាមវីដេអូ ពីប្រភពព័ត៌មានរបស់ប្រទេសសិង្ហបុរីមួយនិយាយថា មានបុរសជាច្រើនជាប់ពាក់ព័ន្ធនឹង ការដាក់ទោស ដែលបានដេកជាមួយក្មេងស្រី១៧ឆ្នាំទោះជា មានការព្រមព្រៀងដោយ ដោះដូរជាប្រាក់ពី ៤៥០ ទៅ ៦៥០ ដុល្លាសិង្ហបុរីក៏ដោយ។ យោងតាមព័ត៌មានរបស់ Channelnewsasia បានអោយ ដឹងថា វិស្វករ lee Tian song វ័យ៣៣ឆ្នាំ បានត្រូវប្ដឹង បន្ទាប់ពីការ រួមភេទជាមួយក្មេងស្រី១៧ឆ្នាំ កាលពីឆ្នាំទៅ។ គេបាននិយាយថែមទៀតថា Lee បាន ទាក់ទងក្មេងស្រីនោះ តាមរយៈអ៊ិនធើណេតាមរយៈ ប្រព័ន្ធ online vice rang ហើយបានព្រមព្រៀងអោយប្រាក់នាងសំរាប់ការរួមភេទ ដោយតំលៃ ៤៥០ ដុល្លា សិង្ហបុរី នៅសណ្ឋាគារ 81 Bencoolen។ តាមតុលាការបានអោយដឹងពី Lee ថាគេក៏បានសាកសួរនាង ថាអាយុប៉ុន្មាន ហើយនាងក៏បាននិយាយថានាងមានអាយុ១៩ឆ្នាំ។ តាមករណីរួមភេទជាមួយមនុស្សមិនទាន់គ្រប់អាយុ ក្រោម១៨ឆ្នាំជា អំពើខុសច្បាប់នៅប្រទេសសិង្ហបុរី ហើយមានបុរសជា៣ ទៅ៤នាក់ដែលបានជាប់ពាក់ព័ន្ធនិងការ រួមភេទជាមួយក្មេងស្រី ១៧ឆ្នាំនេះដែរ ។ គេទាំងនោះត្រួវបានដាក់ទោសអោយជាប់គុកតាមកំរិតផ្សេងៗគ្នា។ តាមរយៈ មន្ត្រីប៉ូលីស Tan wee Kiet  អាយុ ៣៩ឆ្នាំ បាននិយាយថា Lee នឹងត្រូវកោះហើយមកចូលតុលាការ នៅថ្ងែទី២ តុលាខាងមុខនេះដើម្បីទទួលការដាក់ទោស លើការរូមភេទជាមួយអនីតិជន។ 

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]