ស្លឹកខ្ទឹម​ (Green Shallot) ជាប្រភេទបន្លែពពួកជីមួយបែប ដែលយើងទាំងអស់គ្នាសុទ្ធតែ ធ្លាប់បានស្គាល់រួចមកហើយ។ សូម្បីតែកូនក្មេងអាយុ៤-៥ឆ្នាំក៏ស្គាល់ដែរ ព្រោះពេលព្រឹកភ្ញាក់ពីគេងឡើងអ្នកខ្លះ ក៏បាននាំកូនចៅទៅបរិភោគបាយសាច់ជ្រូកតាមហាង តាមតូបអាហារនានាមុនទៅសាលារៀន ​ ឯនៅពេលល្ងាចវិញ គ្រួសារខ្លះក៏បបួលគ្នា ទៅឆៀងទៅហូបគុយទាវ មីឆាបាយ បាយឆា ដែលសុទ្ធតែមានដាក់ស្លឹកខ្ទឹមលម្អ ទាំងអស់។

តែក្មេងមួយចំនួនមិនចូលចិត្តស្លឹកខ្ទឹមទេ គ្រាន់តែឃើញគឺស្អប់តែម្តង ប៉ុន្តែមានដឹងអត់ថាលក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍នៃស្លឹកខ្ទឹមនេះ គឺច្រើនខ្លាំងណាស់ ជាពិសេសប្រើសម្រាប់ធ្វើជាឱសថព្យាបាលជម្ងឺ។

ក្រៅពីត្រូវបានប្រើជាគ្រឿងផ្សំក្នុងអាហារដើម្បីឱ្យមានក្លិនឈ្ងុយ និងបង្កើនភាពស្រស់ស្អាតហើយស្លឹកខ្ទឹម១00ក្រាម បានផ្តល់ថាមពល ៣២កាល់ឡូរី ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ សូដ្យូម ប៉ូតាស្យូម វីតាមីន C វីតាមីន A កាល់ស្យូម ផូស្វ័រ ជាតិដែក និងជាតិស្ករក្នុងបរិមាណខ្ពស់ទៀតផង ចំពោះសុខភាពយើង។

លើសពីនេះទៀត វាក៏មានផ្ទុកសារធាតុគីមី ដែលមានសារៈសំខាន់ដល់រាងកាយ ច្រើនជាង១0ប្រភេទដូចជា Kerlecithin Lavonia carotenoids Beta-carotene ជាដើម។ ដោយសារតែសារធាតុទាំងនេះហើយ ទើបបានធ្វើឱ្យវាក្លាយទៅឱសថយ៉ាងពូកែសក្តិសិទ្ធ នៅក្នុងការព្យបាលជម្ងឺជាច្រើនមុខដូចជា មហារីក ផ្តាសាយ ការរលាក ប្រឆាំង អុកស៊ីតកម្ម បង្កើនប្រព័ន្ធការពារជាស្រេច ដល់រាងកាយដើម្បីស៊ាំនឹងជម្ងឺផ្សេងៗ បានល្អប្រសើរជាងមុន។ កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ការពារភាពស្លេកស្លាំង ក្រោមភ្នែក និងស្បែក បន្ថយកូឡេស្តេរ៉ុល និងគ្រប់គ្រងសម្ពាធឈាមនៅក្នុងខ្លួនឱ្យ មានសភាពល្អជានិច្ច។

ដឹងបែបនេះហើយនៅហ៊ានបោះស្លឹកខ្ទឹមចោលទៀតដែរទេ? នេះជាអត្ថប្រយោជន៍របស់ស្លឹកខ្ទឹមទាំង១៣យ៉ាងដែលអ្នកគួរយល់ដឹង៖

១. បន្ថយការទល់លាមក ដោយទទួលទានវាជាទៀងទាត់ អាចជួយប្រព័ន្ធរំលាយ អាហារឱ្យមានសភាពធម្មតា ព្រោះស្លឹកខ្ទឹមមានផ្ទុកជាតិសរសៃយ៉ាងច្រើន។

២. ស្លឹកខ្ទឹមជាថ្នាំត្រជាក់ មានជាតិប្រេង អាចជួយបំបាត់ការតឹងច្រមុះ ផ្តាសាយ គ្រុនហៀរសំបោរ និងធ្វើឱ្យដំណកដង្ហើមមានភាពងាយស្រួលជាងមុន។

៣. ទប់ស្កាត់ការខ្វះឈាម ក្នុងស្លឹកខ្ទឹម១00ក្រាម មានជិតពាក់កណ្ដាលនៃចំនួន ជាតិដែក ដែលរាងកាយត្រូវការក្នុងមួយថ្ងៃដូច្នេះ វាការពារការខ្វះឈាមបានយ៉ាង មានប្រសិទ្ធភាព។

៤. ជួយការពារជំងឺពុកឆ្អឹងនៅក្នុង ១00ក្រាមនៃស្លឹកខ្ទឹម មានផ្ទុកជាតិកាល់ស្យូម និងផូស្វ័រជាច្រើនដែលជួយរក្សាឆ្អឹងបានយ៉ាងល្អ។

៥. ជួយកាត់បន្ថយកូឡេស្តេរ៉ូល បងា្កជាតិខ្លាញ់ក្នុងឈាមកាត់បន្ថយហានិភ័យនៃ ការស្ទះសរសៃឈាមក្នុងបេះដូង។

៦. ទប់ស្កាត់ជម្ងឺមហារីក ព្រោះសារធាតុ Lavonia Patapsco និងសមាសធាតុKerlecithin មានសារៈសំខាន់ណាស់ ក្នុងការជួយការពារជំងឺមហារីក និងមានប្រសិទ្ធិភាពក្នុងការ កាត់បន្ថយការរលាកប្រឆាំងនឹងបាក់តេរី។

៧. ប្រឆាំងអុកស៊ីតកម្មពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។

៨. វីតាមីន A ដែលអនុញ្ញាតឱ្យមានការថែរក្សាភ្នែកឱ្យមានពន្លឺច្បាស់ល្អ ធ្វើឱ្យស្បែក របស់អ្នកស្រស់ថ្លា និងចិញ្ចឹមខួរក្បាល។

៩. ជួយរក្សាអោយបំពង់រំលាយអាហារ ធ្វើការរំលាយអាហារបានល្អ មិនងាយហើមពោះផ្តេសផ្តាស។

១០. ប្រឆាំងប្រតិកម្មអាឡែកស៊ី កាត់បន្ថយការរលាក ជួយបំបាត់ការប្រតិកម្មស្បែក ទៅនឹងបញ្ហាសត្វល្អិតទិចឬខាំ បន្ថយការរលាក ហើម ជាំ ពីការដួល ឬការវាយតប់ ណាមួយ។

១១. អាចជួយកាត់បន្ថយអាការក្តៅក្នុង ចេញឈាមតាមច្រមុះ។

១២. មានប្រយោជន៍ចំពោះម្តាយដែលបំបៅដោះកូន ប្រើជាបន្លែសម្រាប់ការបង្កើន ទឹកដោះដល់ម្តាយ។

១៣. ជួយបន្ថែមភាពកក់ក្តៅដល់រាងកាយនៅខែរងា។

ស្ទើរតែមិនជឿថាទេថា ស្លឹកខ្ទឹមមានអត្ថប្រយោជន៍ និងលក្ខណៈសម្បត្តិខាងឱសថ ព្យាបាលរោគច្រើនដល់ថ្នាក់នេះសោះ ដូច្នេះមិនគួរស្ទាក់ស្ទើរក្នុងការបរិភោគនោះ ទេ។ នៅចាំអីទៀតតោះទទួលទានស្លឹកខ្ទឹមជាមួយគ្នា ដើម្បីមានសុខភាពល្អ ជារៀងរាល់ថ្ងៃ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]