(ភ្នំពេញ)៖ បុរសជាជនជាតិអង់គ្លេសម្នាក់ បានឆ្លេឆ្លាមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ជួយអន្តរាគមន៍បន្ទាប់ពីនាំស្រីស្នេហ៍ ឡើងផ្ទះសំណាក់ពុំបានធ្វើអ្វីផង ក៏ត្រូវស្រីស្នេហ៍នោះលួចយកកាមេរ៉ា១គ្រឿង គេចខ្លួនបាត់ស្រមោលទៅហើយ ។

ហេតុការណ៍អស់សំណើចមួយនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២៖២០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២ ០១៦ នៅចំណុចផ្ទះសំណាក់យីហោពោធិ៍ស័កប្រាំ ស្ថិតក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

បុរសរងគ្រោះជាជនជាតិអង់គ្លេស មានមុខរបរជាគ្រូបង្រៀន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបា នហៅស្រីម្នាក់ ដែលត្រូវជាជាជនសង្ស័យ មានវ័យប្រហែល ២៥ឆ្នាំ នៅម្ដុំផ្លូវលេខ៧០ ទំនប់ទួលគោក ដើម្បីយកទៅដេកនៅផ្ទះសំណាក់ពោធិ៍សក្ត័ប្រាំ ស្ថិតនៅជាន់ទី៦បន្ទប់៤០៣ ខណៈពេលឡើងទៅដល់បន្ទប់ហើយនោះ ក៏រៀបចំដោះសំលៀកបំពាក់ព្យួរនៅជញ្ជាំង ដោយទុកកាមេរ៉ា១គ្រឿង នៅក្នុងហោប៉ាវ ដើម្បីចូលទៅសម្អាតខ្លួន ក្នុងបន្ទប់ទឹកត្រឹមតែ១៥នាទីប៉ុណ្ណោះ ស្រាប់តែចេញមកវិញ ឃើញបាត់ស្រីស្នេហ៍ទៅហើយ។

បុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីកើតហេតុបាត់ស្រីស្នេហ៍ភ្លាមៗ រូបគាត់ បានរៀបចំ ស្លៀកពាក់ និងឆែកឆេរក្នុងហោប៉ាវ ស្រាប់តែពុំឃើញសោះបានបាត់កាមេរ៉ា ទៅហើយទើបល្ងាចថ្ងៃនេះ គាត់បានសម្រេចចិតមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលទួលសង្កែ ដើម្បីឲ្យជួយអន្តរាគមន៍ផង។

បុរសរូបនេះ បានបន្តថា កាមេរ៉ារបស់គាត់ដែលបានបាត់ទៅនោះ មានតម្លៃត្រឹមតែ៨០$ប៉ុណ្ណោះ គាត់មិនស្ដាយទេ តែហួសចិតនិយាយលែងចេញ ដោយសារតែនៅក្នុងកាមេរ៉ា របស់គាត់មានរូបឯកសារសំខាន់ៗយ៉ាងច្រើន ដោយរូបគាត់ពុំទាន់បានធ្វើអ្វីផង ស្រាប់តែជួបហេតុការណ៍បែបនេះទៅវិញ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានស្រ្តីសង្ស័យម្នាក់ បានបន្លំលួចទូរស័ព្ទពេលគេកំពុងទិញសំបុត្ររោងកុន។

ស្រ្តីសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ ឃាត់ខ្លួន កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរោងភាពយន្ត ចេនឡា ផ្លូវម៉ៅសេទុង ក្រុមទី ៥ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ អេង ស្រីលាវ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះ ជួលប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ។ចំណែកជនរងគ្រោះ ឯក ដាវីន ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ លេខ១៧បេ ផ្លូវ៥អា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន វត្ថុតាងចាប់យក ៖ទូរស័ព្ទ មួយគ្រឿងម៉ាក I Phone 6 plus ពណ៌ស ( បានប្រគល់ ឱ្យជនរងគ្រោះវិញ ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានចូលទិញសំបុត្រ ទស្សនាខ្សែ ភាពយន្ត ពេលនោះជន សង្ស័យ និងបក្សពួកបានមក ពិតជនរងគ្រោះ ហើយលូក កាបូបលួចយកទូរស័ព្ទ ភ្លាម នោះជនរងគ្រោះបានឆោឡោ បាត់ទូរស័ព្ទបានឱ្យសន្តិសុខ ឆែកកាម៉េរ៉ាសុវត្ថិភាព បានដឹង ថាជនសង្ស័យជាអ្នកលួច ក៏ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]