រាជធានីភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី២៥ កក្កដា ២០១៦ ក្រុមហ៊ុនDell សាខាកម្ពុជា បានធ្វើការតាំងបង្ហាញផលិតផលថ្មី ក្រោមគោលគំនិត “We Love Your Work” ដើម្បីបង្ហាញវត្តមានថ្មីរបស់កុំព្យូទ័រម៉ូដែល Dell Inspiron 2-in-1 នៅសណ្ឋាគារភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីសំណាក់ អ្នកចែកចាយមានអាជ្ញាប័ណ្ណ ម្ចាស់ហាង អ្នកសារព័ត៌មាន និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗជាច្រើនរូប។

កុំព្យូទ័រម៉ូដែល Dell Inspiron 2-in-1 ត្រូវបានរចនាឡើងជាមួយបច្ចេក វិទ្យាចុងក្រោយបង្អស់នៅជំនាន់ទី៦ Intel® Core™ processor ដែលបង្កលក្ខណៈងាយស្រួលដល់ការរក្សាទុករូបថត ឬវីដេអូ ដោយមិនបង្អាក់ដំណើរការ ព្រមទាំងអាចភ្ជាប់អ៊ីនធឺណិតបានល្អ និងផ្តល់ថាមពលថ្ម ដែលអ្នកត្រូវការ សម្រាប់កម្មវិធីកម្សាន្តផ្សេងៗដូចជា Facebook, Skype, Instagram, YouTube ហ្គេម និងកម្មវិធីជាច្រើនទៀត។

កុំព្យូទ័រដ៏ប្រណិតនេះក៏មានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ 1TB ដូច្នេះអ្នក អាចរក្សាទុកឯកសារនានាជាមួយអ្នកនៅគ្រប់ពេលវេលាទាំងអស់។ Dell Inspiron 2-in-1 អាចឲ្យអ្នក Touch Screen ដោយប្រើម្រាមដៃទាំង១០ ដោយមិនមានផលប៉ះពាល់ដល់គុណភាពកុំព្យូទ័រ។

Dell គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រឈានមុខគេដែលតែងតែនាំយកផលិតផលដ៏សក្តិសម និងមានភាពងាយស្រួលជួនអតិថិជនរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យា ចុងក្រោយបង្អស់។ Dell អនុញ្ញាតឲ្យ សហគមន៍ និងអតិថិជននៅគ្រប់ កន្លែងបាន ប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីធ្វើឲ្យក្តីសុបិនរបស់ពួកគេបានដូចបំណង និងអាចធ្វើអ្វីបានសម្រេចកាន់តែច្រើន មិនថាពួកគេនៅផ្ទះ កន្លែងធ្វើការ សាលារៀន ឬនៅទីណានោះទេ។

គួររម្លឹកផងដែរថា ដើម្បីទទួលបាន ផលិតផលមានអាជ្ញាប័ណ្ណ សូមសួររក ស្ទីកកឺឡូហ្គូ Dell (Dell Halogram Sticker) រាល់ការជាវផលិតផលកុំព្យូទ័រម៉ាក Dell ពីភ្នាក់ងារចែកចាយដែលមានអាជ្ញាប័ណ្ណពី Dell ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងអ្នកចែកចាយមានអាជ្ញាប័ណ្ណ PTC Computer Technology ឬចូលទៅកាន់គេហទំព័រ: www.facebook.com/Inspiredyourlife 

រូបខាងក្រោមនេះជាម៉ូដែល All In 1 មានលក្ខណៈពិសេសជាច្រើន ដែលជាវាប្រភេទDektop Touch Screen ដំណើរការដោយមិនបាច់ប្រើ KeyBoard និង Mouse មានផ្ទុកនូវកន្លែងដោតUSB និង CD Rom នៅផ្នែកខាងក្រោមវា ព្រមទាំងងាយស្រួលក្នុងការប្រើប្រាស់បំផុត មិនថាធ្វើការ ឬក៏ប្រើប្រាស់កម្មវិធី ដែលមានទំហំធំជាដើម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]