អេស្ប៉ាញ៖ គួរឲ្យកោតស្ញប់ស្ញែងទៅលើ Messi មិនត្រឹមតែជាកីឡាករបាល់ទាត់កំពូលទេ ហើយថែមទាំងជាអ្នកជំនួញមួយរូបទៀត ដែលថ្មីៗនេះ Messi បានបើក ភោជនីយដ្ឋានមួយកន្លែង នៅទីក្រុង Barcelona ក្នុងរដ្ឋធានី Catalan នៃប្រទេសអេស្ប៉ាញ ។

ចំពោះប្រជាជនរបស់ប្រទេសអេស្ប៉ាញ ដែលរស់នៅក្នុងទីក្រុង Barcelona អាចមកទទួលទានអាហារឆ្ងាញ់ៗ ក្រោយពីកីឡាករបាល់ទាត់កំពូល Lionel Messi ទើបតែបើកភោជនីយដ្ឋានថ្មីមួយ ដែលមានឈ្មោះថា «El Bellavista del Jardin del Norte»

យោងតាមប្រភពបានបញ្ជាក់ថា ភោជនីយដ្ឋានមួយនេះ រចនាឡើង ដើម្បីជានឹករលឹកដល់ ស្រុកកំណើតរបស់ Messi និងក្រុមគ្រួសាររបស់ពួកគេ គឺនៅទីក្រុង Rosario ហេតុដូច្នេះហើយ ទើបការតុបតែងក្នុងហាង មានសណ្ឋានដូច្នោះ។ ប្រភពដដែលបានបន្ថែមទៀតថា ភោជនីយដ្ឋាននេះ មានផ្ទៃក្រឡា ១,០០០ម៉ែត្រការ៉េ  មានបម្រើជូននូវម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗ សម្រាប់អតិថិជន ជាពិសេសសម្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុម Barcelona ផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋានមួយនេះ ក៏មានការរួមចំនែកពី បងប្រុស បងស្រី របស់ Messi ផ្ទាល់ផងដែរ ដែលមានទីតាំងនៅតាមដងផ្លូវ Enric Granados ក្នុងរដ្ឋធានី Catalan ប្រទេសអេស្ប៉ាញ៕

បើចឹងដឹងថាការតុបតែងស្អាតប៉ុនណា សូមទស្សនាទិដ្ឋភាពខាងក្នុងដ៏ស្រស់ស្អាត នៃភោជនីយដ្ឋានដែលទើបបើកថ្មី របស់ Messi ៖   

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]