(ប៉ារីស)៖ តារាចម្រៀង​ប្រចាំផលិតកម្ម ថោន​ លោក​ ករុណា ពេជ្រ​ ត្រូវបានគេស្គាល់ថា លោកមិនត្រឹមតែ ជាតារាចម្រៀងធម្មតាៗនោះទេ​ លោកក៏ជាអ្នកគ្រប់គ្រងមួយរូប ​នៅមជ្ឈមណ្ឌលកំសាន្ត ថោន​ និងជា​ម្ចាស់ក្រុមហ៊ុន «ករុណា​ ពេជ្រ ពិធីការ និងដេគ័រ​» ព្រមទាំងជាម្ចាស់វីឡាដ៏ស្កឹមស្កៃតម្លៃជាង៧០​ម៉ឺនដុល្លារ​ទៀត​ផង។ ថ្មីៗនេះតារាចម្រៀង​បែបយុវវ័យ លោក ករុណា ពេជ្រ បានធ្វើដំណើរ ចេញទៅកម្សាន្តនៅក្នុងប្រទេសបារាំង បន្ទាប់ពីធូរស្បើយ​ពីការងារច្រៀង និងស​ម្ដែង ដោយក្នុងនោះ​លោក​បានទិញរបស់របរ ប្រើប្រាស់ មានដូចជាកាបូបស្ពាយ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលមើលទៅសុទ្ធសឹងតែ ជារបស់មានម៉ាកផលិតផលល្បីៗ។

ដោយសាររដូវនេះជា​ រដូវ​វស្សា​ សកម្មភាពរកស៊ីរបស់តារាចម្រៀង ករុណា ពេជ្រ ​ត្រូវបានផ្អាក​ ហើយលោកក៏សម្រេចចិត្ត ធ្វើដំណើរកំសាន្តទៅប្រទេសបារាំង ដើម្បីដើរលំហែ​ ព្រោះរយៈពេលជាច្រើនខែមកនេះ លោកប្រឹងប្រែងរកស៊ីខ្លាំង​ ត្រូវដើរលេងខ្លះ ដើម្បីលួងចិត្តខ្លួនឯង និងរំសាយទុក្ខកង្វល់ក្នុងមួយរយៈខ្លី។​

ក្រៅពីដើរលេង​លំហែរ​ក្រៅប្រទេស ដែលចំណាយលុយ​រាប់ពាន់ដុល្លារ​ លោកថែមទាំងទិញកាបូបប្រេនៗ(ម៉ាកល្បី)ដ៏ល្បី ពីបារាំងមកផងដែរ​ ដែលតំលៃកាបូបនោះ ថ្លៃគួរសម។

លោក​ ករុណា​ ពេជ្រ បាននិយាយថា​ លោកទិញវាដើម្បីលួងខ្លួនឯង​ ក្រៅពីទិញរួច លោកថែមទាំងថតហាង ដែលលោកបានទិញ ដើម្បីកុំឲ្យគេថា លោកទិញទំនិញកូពី។

សម្រាប់លោក ករុណា​ ពេជ្រ​ ទោះបីលោកទិញកាបូបតំលៃរាប់ពាន់ដុល្លារ មកប្រើក៏មិនចម្លែកដែរ​ ព្រោះលោកមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយខែៗ​ ដែលនេះក៏បង្ហាញថា អ្នកសិល្បៈខ្មែរក៏មិនអន់ដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ករុណា ពេជ្រ ចង់បំពេញ ប្រាថ្នា​សង់ផ្ទះបុរាណ ដូ​ចពែកមី​ គួររំលឹកផងដែរថា តារាចម្រៀង​ផលិតកម្មថោនលោក ករុណ ពេជ្រ បានបង្ហាញពីបំណង ប្រាថ្នារបស់ខ្លួន ដោយចង់សង់ផ្ទះបុរាណ ដែលនាយពែកមី បានសាងសង់ឲ្យឪពុកម្តាយ​ នៅលើទឹកដី​ខេត្តស្វាយរៀង​។​

ករុណា ពេជ្រ បានសរសេរនៅលើហ្វេសប៊ុក បានឲ្យដឹងថា សុំ​ស​រ​សើរ​ប​ង​ពែ​ក​មី​​ខ្លាំ​ងណា​ស់​​.​.​..​.​.​​ ផ្ទះ​ដែ​ល​ខ្ញុំ​ប្រា​ថ្នា​.​.​.​​ ​ហើ​យ​ខ្ញុំ​ពិ​តជា​ស្រ​​លា​ញ់​ផ្ទះ​បែប​​បុ​រា​ណនេះ​ខ្លាំ​ង​​ណា​ស់​ ​ហើយ​ប​ន្ថែ​ម​មា​​ន​ស្រះ​ទឹ​ក​ ​ផ្លែ​ឈើ​ហូ​ប​ប​ន្តិ​ច​ ​និ​ង​ ​សួ​ន​ច្បា​រ​ ​.​.​.​. ​​ហ៊ឺ ​​មិ​ន​ដឹ​ង​ស្រ​ម៉ៃ​ដ​ល់​ណា​ទេ​.​.​.​បើ​មា​ន​ឱ​កា​ស​ ​និ​ង​ ​ស​ម​ត្ថ​ភា​ព​ ​ខ្ញុំ​ច​ង់​ស​ង់​មួ​យ​ដែ​រ​ ​ខ្ញុំ​ពិ​ត​ជា​ស្រ​លា​ញ់​មែ​ន​ទែ​ន​.​.​​.។​

បញ្ជាក់ផងដែរថា ផ្ទះនាយពែកមី ដែលសាងសង់នេះ ត្រូវបានប្រភពទម្លាយថា សាងសង់អស់ ជិត​១០​ម៉ឺនដុល្លារ​អាម៉េរិក​៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]