(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះ ល្បីគួរសម ក្នុងវិស័យសិល្បៈ លោក គុន រៀមរតនៈ កំពុង​ជួបទុក្ខធំ សោកសៅ ក្នុងគ្រួសារ ខណៈលោកយាយជាទីស្រឡាញ់ របស់តារាប្រុសរូបនេះ​ បានទ​ទួលមរណៈភាព ចាកចោលលោក នឹងកូនចៅដោយគ្មានថ្ងៃវិលត្រឡប់វិញ នោះឡើយ។

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់តារាសម្តែងលោក គុន រៀមរតនៈ កាលពី​ប៉ុ​ន្មា​នម៉ោងមុននេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាព នៃការដង្ហែសពជាច្រើនសន្លឹក ហើយ​បញ្ជាក់ថា «ជូនដំណើរលោក​យាយថ្ងៃចុងក្រោយ...។ លោកកយាយទៅចោលចៅហើយ ទៅគ្មានថ្ងៃត្រឡប់ ជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះ បានជាជាតិនេះ ខ្ញុំជួបតែរឿងនិរាសព្រាត់ប្រា​ស មិនចេះចប់មិនចេះហើយ សោះអ៉ីចឹង?? ​»

តារាប្រុសដែលភាគច្រើន គ្រងតំណែងជាតួភេទទី៣ លោក គុន រៀមរតនៈ បានបន្តថា «មច្ចុរាជសូមអ្នកប្រណីដល់ខ្ញុំខ្លះផង លោកឪពុក អ្នកម្តាយ បងប្រុសខ្ញុំ លោកតា លោកយាយ ទាំងខាងពុក នឹងខាងម៉ែ ពូ និង​ម្តាយធំខាងម៉ែ អ្នកបានឆក់យកជីវិតពួកគាត់​ ទៅអស់ហើយ ទាំងអ្នកខ្លះ​នៅវ័យក្មេងៗនៅឡើយ។ តទៅទៀត សូមអ្នកមេត្តាដល់ជីវិតកំព្រីកំព្រា ក្រលំបាកម្នាក់នេះ​រស់​បានសុខចប់ចុង​ចប់ដើម ដូចគេឯងផងចុះ!»

បន្ថែមពីលើនេះ តារាប្រុសលោក គុន រៀមរតនៈ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង នៃម​រ​ណៈភាពលោកយាយភ្លាម លោកក៏បានចេញដំណើររទាំងយប់ ឆ្ពោះទៅស្រុកកំណើត ដើម្បីចូ​លរួមពិធីបុណ្យបូជាសព លោកកយាយ ដែលគាត់ត្រូវជាយាយបង្កើតខាងម្តាយ ហើយសពគាត់​គឺ​ត្រូវបូជានៅព្រឹកម៉ោង៨ ថ្ងៃនេះ។

ជាមួយគ្នានេះ​លោក គុន រៀមរតនៈ ក៏បានបន្ថែមថា «ខ្ញុំសូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះទឹកចិត្តដ៏ជ្រះថ្លា​របស់ពុកម៉ែ បង ប្អូន មិត្តភក្តិទាំងអស់ ដែលបានផ្តល់ការរាប់អាន ចូលចិត្តអាណិតស្រឡាញ់ ចូលរួម​បុណ្យសពលោក​យាយខ្ញុំជាបណ្តើៗ ចាប់ទាំងពីព្រឹកថ្ងៃទី២៤មកនោះ»

ប្រភព៖ Khmetalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ផ្សេងទៀតផងដែរថា កាលពីលើកមុន តារាស្រីរូបស្រស់សោភា កញ្ញា សួង សុខារ៉ានីត ថ្លែងប្រាប់ទាំងភ្ញាក់ផ្អើលថា ទោះបីជានាងស្រឡាញ់ ភាពស្រស់ស្អាតខាងក្រៅពិតមែន តែក៏មិនមានន័យសរុបថា នាងគឺជាមនុស្សល្ង​ង់ ដែ​លគ្រាន់តែចង់ឲ្យមនុស្សប្រុស យកមកកំសាន្តលេងនោះដែរ។

ជាមួយគ្នានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកញ្ញា សួង សុខារ៉ានីត កាលពីពេលថ្មី​ៗនេះ បានស​រ​សេរបង្ហោះ ភ្ជាប់ជាមួយរូបថតមួយសន្លឹក ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បានមនុ​ស្ស​ប្រុស ស្រឡាញ់ខ្ញុំដោយស្មោះដូ​ចគ្នា ហើយខ្ញុំក៏មិនមែនល្ងង់ ដល់ថ្នាក់យកមនុស្សប្រុស ដែ​លគ្រាន់តែទទួលយក តែសំបកក្រៅរបស់ខ្ញុំ ដោយមិនទទួលយកនិស្ស័យពិត របស់ខ្ញុំនោះដែរ យល់?»

កញ្ញា សួង សុខារ៉ានីត បានបន្តថា «និយាយសរុបទៅ គឺខ្ញុំស្រឡាញ់ភាពស្អាត ដើម្បីសប្បាយចិ​ត្ត និងចង់បំពេញបំណងរបស់ខ្លួនឯង គឺមិនមែនទៅបោកអ្នកណានោះទេ បើគិតគិតពីក្តីបំណ​ងរបស់ខ្ញុំផ្ទាល់ គឺចង់បានមនុស្សប្រុស មាននិស្ស័យល្អ បើសិនជាអាច គឺខ្ញុំត្រូវការទាំងរូបឆោមល្អទៀត គឺរឹត​តែល្អ សូមទោសផងណា ព្រោះនេះជាអ្វីដែលខ្ញុំគិត និងចង់បានពិតប្រាកដមែន នេះហើយជាអ្វីដែលអូនប្រាថ្នា!»។

សូមបញ្ជាក់​ថា តារាស្រីកញ្ញា សួង សុខារីនីត ក្រោយពីប្រឡូក​សិល្បៈ អស់រយៈ​ពេល​ជា​ច្រើ​នឆ្នាំមកនោះ ឃើញថាទាំងប្រជាប្រិយភាព និងការគាំទ្រ ពីសំណាក់ទស្សនិកជនមក​ហាក់មានការកើតឡើង ជាលំដាប់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងក៏កំពុងសាងសម្ព័ន្ធស្នេហា ក្រៅជាមួយគូស្នេហ៍ជាជនជាតិកូរ៉េ ដែលសព្វថ្ងៃនេះ បុរសនោះកំពុងរស់នៅបម្រើការងារ ទឹកដីប្រទេសថៃផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]