រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​ក្រុមការងារ​ផលិតកម្ម​មហាហង្ស​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នេះថា អ្នក​នាង​​ភិន សុ​ដា​លីស នឹង​ធ្វើ​សន្និសីទកាសែត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ស្ថិត​ក្នុង​ទីស្នាក់ការ​ផលិត​មហាហង្ស ក្បែរ​រង្វង់​មូល​ទួល​​គោក រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា សន្និសីទ​នោះ គឺ​ស្តី​ពី​ការ​សុំ​ទោស​ដល់​ឪពុក​ម្តាយ​របស់​នាង ដែល​ខ្លួន​បាន​ធ្វើ​ដោយសារ​រឿង​ស្នេហា ធ្វើ​ឱ្យ​នាង​ខុស​ឆ្គង រហូត​ក្លាយជា​នារី​មេម៉ាយ​ក្មេងខ្ចី ទាំង​មិន​ស្តាប់​បង្គាប់ការ​ណែនាំ​ពី​ចាស់ទុំ​នោះ ។

អ្នក​នាង​សុ​ដា​លីស ក៏​នឹង​លើកយក​ពី​បញ្ហា​លែងលះ​ដាច់ស្រេច​រវាង​នាង និង​លោក​ប៉ែន ចំ​រ៉ុ​ង ប្រកាស​ជា​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ជា​លម្អិត​ផង​ដែរ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា រឿងរ៉ាវបណ្ដឹងលែងលះដ៏គួរឲ្យភ្ញាក់ផ្អើល និងក្លាយជារឿងដ៏សើប ចង់ដឹងពីសំណាក់មហាជនទូទៅ ចំពោះជម្លោះប្ដីប្រពន្ធរវាងតារាសម្ដែង ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅល្ងាចថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ ត្រូវបានចៅក្រមសាលាដំបូងសម្រេចចេញសាលក្រមលែងលះជាផ្លូវការរបស់ពួកគេ ទាំងពីរជាស្ថាពរហើយ បន្ទាប់ពីធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើនសារ មិនទទួលបានលទ្ធផលរួចមក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី រិន បានបង្ហើបប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិចថា សវនការក្នុងសំណុំ រឿងបណ្ដឹងលែងលះភរិយា របស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃនេះហើយ ប៉ុន្តែជុំវិញខ្លឹមសារលំអិតនៃសាលក្រមក្នុងរឿងនេះ លោកសុំមិនធ្វើអត្ថាធិប្បាយឲ្យច្រើនបានទេ ព្រោះទាក់ទៅនឹងសិទ្ធិបុគ្គល។ ជាមួយគ្នានេះសវនការក៏ត្រូវធ្វើឡើងក្នុងបន្ទប់របស់លោកចៅក្រមដែរ ពោលមិនបានធ្វើឡើងក្នុងបន្ទប់កាត់ក្ដី ជាសាធារណៈនោះទេ។

យ៉ាងណាមិញ ទោះបីជាមន្រ្តីតុលាការ មិនបានបកស្រាយលំអិត ស្ដីពីសាលក្រមនេះ ព្រោះជាសិទ្ធិបុគ្គល និងជាសំណុំរឿងរដ្ឋបវេណីក្ដី ប៉ុន្តែបើតាមប្រភពពីអ្នកដែលជិតស្និទ្ធនឹងតារាសម្ដែង ភិន សុដាលីស បានទម្លាយថា លោក ប៉ែន ចំរ៉ុង ដែលជាប្ដីហេងស៊យចង់ផ្គត់ផ្គង់ និងផ្ដល់អាហារកិច្ចដល់កូនក្នុងផ្ទៃរបស់ ភិន សុដាលីស ពេលកូននេះប្រសូត្រមក ប៉ុន្តែ ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ចពីលោក ប៉ែន ចំរ៉ុង នោះឡើយ។

សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងសុំលែងលះភរិយាអ្នកនាង ភិន សុដាលីស ចាប់តាំងពីអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងជាមួយគ្នា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការរស់នៅកម្សត់កម្រ អស់រយៈពេល ប្រមាណ១ឆ្នាំ រហូតឈានដល់សាងដំណក់ឈាមរួមគ្នា មានកូនក្នុងផ្ទៃជាង៧ខែមកហើយនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស