នេះគឺជារឿងមួយដែលយើងស្មានមិនដល់សោះ ព្រោះថាមានជាងកាត់សក់ម្នាក់ បានបង្ហាញស្នាដៃដ៏អស្ចារ្យរបស់គាត់ ដើម្បីកាត់សក់ឲ្យអ្នកស្នេហាជាតិម្នាក់ ដែលមើលទៅពិតជាអស្ចារ្យមែនទែន។

តាមប្រភពពត៌មានបានឲ្យដឹងថា ជាងកាត់សក់ជនជាតិចិនម្នាក់ បានកាត់សក់ឲ្យបុរសស្នេហាជាតិមួយរូប ដែលម៉ូតសក់នោះគឺជា ខ្លោងទ្វារនៃព្រះបរមរាជវាំងរបស់ប្រទេសចិន ( Tiananmen រឺ Gate of Heavenly Peace)។ មនុស្សជាច្រើននាក់ នៅពេលដែលបានឃើញម៉ូតសក់នេះហើយ បានសរសើរមិនដាច់ពីមាត់ ហើយថែមទាំងបាននិយាយថា តើគាត់ធ្វើយ៉ាងដូចម្តេច បានជាមានរូបគំនូររបស់លោក Mao Tse Tung និងរូប Chinese Communist Party (CCP) នៅលើក្បាលរបស់អ្នកស្នេហាជាតិម្នាក់នោះ?

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះម៉ូតសក់មួយនេះ?

សូមប្រិយមិត្តមើលម៉ូតសក់នោះទាំងអស់គ្នា

នេះគឺជារូបខ្លោងទ្វារព្រះបរមរាជវាំងរបស់ប្រទេសចិន

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]