ប៉ូលីសបានអោយដឹងថា ចោរប្លន់ម្នាក់បានធ្វើការភ្ជង់កាំភ្លើងប្លន់បុរសម្នាក់ រួចហើយបានហុចលុយ អោយបុរសម្នាក់នោះវិញ ក្នុងចំនួនល្មមអាចជិះឡានក្រុងទៅផ្ទះវិញ។

ហេតុការណ៍នេះបានកើតឡើងនៅឯ ចំណតឡានក្រុង Dayton កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមប្រភពព័ត៍មាន Dayton Daily News បានអោយដឹងថា មានបុរស ២នាក់កំពុងតែដើរ និង ម្នាក់ក្នុងចំនោមពួកគេបាន ភ្ជង់កាំភ្លើងទៅលើ ថ្ងាសរបស់ជនរងគ្រោះ និងបញ្ជាអោយគាត់យកលុយ និងរបស់របរមានតំលៃចេញ មកទាំងអស់។ ជនរងគ្រោះបាន អោយ លុយចំនួន ៤០ដុល្លា និងទូរស័ព្ទដៃរបស់គេទៅចោរទាំងពីរនាក់នេះ។

មុនពេលដែលជនរងគ្រោះដើរចេញពីកន្លែងកើតហេតុ ចោរម្នាក់បានសួរគាត់ថា មានលុយនៅសល់សំរាប់ជិះ ឡានក្រុង ឬក៏អត់។ នៅពេលដែលគាត់ឆ្លើយថា អត់ទេ ចោរនេះ បានហុចលុយ ២ដុល្លាមកអោយគាត់វិញ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]