បុរសឆេវឆាវម្នាក់បានចាប់ ក្មេងម្នាក់ដែលមកគោះទ្វារផ្ទះរបស់គាត់ក្នុងពិធី Halloween និងធ្វើទារុណកម្មគេជាមួយ នឹងការពិសោធន៍ដ៏អាក្រក់ និងគួរអោយតក់ស្លុតមួយ ត្រូវបានកាត់ទោសដាក់ពន្ធនាគារកាលពី ម្សិលមិញ។

Stephen Gregory អាយុ ៥៤ឆ្នាំ បានចាប់ក្មេងប្រុសម្នាក់អាយុ ១៥ឆ្នាំ ឃុំខ្លួនរបស់គេ និង បានដាក់ផាវ ដែលដុតហើយ ដាក់ចូលក្នុងចន្លោះគូថរបស់ក្មេងនេះ ដើម្បីជាការពិន័យ។

គាត់ក៏បានចងក្មេងម្នាក់នេះ ទៅនឹងស្នួរហាលខោអាវរបស់គាត់ នៅឯសួនច្បាររបស់គាត់ ដោយដាក់ច្រវាក់ដៃគេ មុនពេលដែលគាត់វាយក្មេងនេះ នឹងរំពាត់ នៅពីមុខអ្នកកំពុងឈរមើលជាច្រើន។

Gregory មានការខឹងសម្បារជាខ្លាំងនៅពេលដែល ក្មេងម្នាក់នេះចេះតែបន្តគោះទ្វារផ្ទះ របស់គាត់មិនព្រមឈប់។

ម្តាយរបស់ក្មេងប្រុសម្នាក់នេះបាន រាយការណ៍ទៅកាន់ប៉ូលីសនៅពេលដែល កូនប្រុសរបស់គាត់ត្រឡប់មកផ្ទះ វិញ យំយ៉ាងខ្លាំង និងមានសភាពភ័យរន្ធត់ចំឡែក។

Gregory ត្រូវបានជាប់ឃុំចំនួន ១៤ខែមកហើយ បន្ទាប់ពី ហេតុការណ៍មួយនេះបានកើតឡើង នៅឯ តំបន់ Smalley កាលពីខែតុលា ឆ្នាំមុន។

Gregory បានដួលនៅពេលដែលក្មេងប្រុសនេះបាន គោះទ្វារផ្ទះគាត់ ៣ដងកាលពី ថ្ងៃទី ៣១ខែតុលា ឆ្នាំមុន ហើយគាត់បាននិយាយថា ដោយសារតែក្មេងប្រុសម្នាក់នេះ ទើបបង្កអោយមាន ហេតុការណ៍នេះកើតឡើង។

ចៅក្រមម្នាក់បាននិយាយថា ក្មេងៗវាគិតថា នេះជាល្បែងដែលសប្បាយលេង ប៉ុន្តែវាបានធ្វើអោយ មនុស្សចាស់មួយចំនួន មានការមួម៉ៅក្តៅក្រហាយ។

បើតាមអ្នកបានឃើញហេតុការណ៍បាននិយាយថា Gregory បានចាប់ស្រាតខោក្មេងប្រុសម្នាក់នេះ ចេញនឹងធ្វើការវាយគូថនិងភ្លៅរបស់គេ ជាមួយនឹងកំប៉ុង។

ផាវរាងដូចសាច់ក្រកមួយត្រូវបានដុត នឹងដាក់នៅចន្លោះគូថរបស់គេ ប៉ុន្តែត្រូវបានយកចេញមុនពេលដែលវាផ្ទុះ ហើយនៅពេលនោះមានមនុស្សជាច្រើនឈរមើល និងសើច។

បន្ទាប់មកគាត់ដាក់ដាក់ច្រវាក់ដៃក្មេងនេះ ដោយចងទៅនឹងស្នួរហាលខោអាវ និងអោយឈរចុងជើង។ គាត់បានវាយក្មេងប្រុសនេះជាមួយ នឹងរំពាត់ ដែលបានបន្សល់ស្នាម ប្រវែង ៧០ សង់ទីម៉ែត្រ។

ក្មេងប្រុសម្នាក់នេះ បន្ទាប់មកត្រូវបានដោះលែង ជាមួយនឹងសភាពញ័រទទ្រើតដោយការភ័យខ្លាច និង យំជាខ្លាំង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]