នារី Jian Chen បានសំរេចចិត្ដធ្វើអំពើដ៏ ដាច់ចិត្ដ និង គួរអោយរន្ធត់មួយ កាលពីខែ កុម្ភះឆ្នាំទៅ នៅផ្ទះរបស់នាង នៅNorth Ryde ដោយបានកាត់ប្រដាប់ភេទ គឺ ពងស្វាសរបស់មិត្ដប្រុសរបស់នាងពេល គេទាំងបានធ្វើមុខយក្សដាក់គ្នារួច ដល់ពេលម៉ោងបាយល្ងាច នាងបានដាក់ថ្នាំងងុយដេកក្នុងស៊ុប។ ពេលដែលបុរសនោះ ដឹងខ្លួន គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយការឈឺចាប់ គេក៏បានស្លាប់នៅមន្ទីរពេទ្យតែម្ដង។ នាងបាននិយាយថា មិត្ដប្រុសរបស់នាងចូលចិត្ដ ដើរធ្វើអោយស្រីផ្សេងមាន ផ្ទៃពោះ ដើម្បីងាយស្រួលយកលុយពីស្រីអស់នោះ។ នាងបានទទួលសារភាពថា នាងពិតជាបានធ្វើខុសពិតមែន។   យោងតាមតុលាការ បានកាត់សេចកី្ដថា នាង ពិតជាបានប្រព្រឹត្ដបទល្មើសមែន តែដោយមានការ បញ្ជក់ពីគ្រូពេទ្យចិត្ដសាស្រ្ដ ថា នារីឈ្មោះ  Chen គឺមិនមានសតិអារម្មណ៍នឹងនរ មានស្មារតីខុសប្រក្រតី ដែលជាជំងឺប្រចាំកាយ តុលាការបានសំរេចសំរាលទោសនាង មកត្រឹមរយៈពេល ៣ឆ្នាំ និង ៩ខែ។ យោងតាមដីការសំរេចរបស់តុលាការ នាងនឹងត្រូវបានដោះលែង នៅខែ វិចិ្ឆការ ២០១៤។ នៅពេលបិទសវនការ ពេលដែលចៅក្រម ចេញសេចក្ដីសំរេចកាលពី ថ្ងៃទី២៩ ម្សិលមិញ ថានាងត្រូវបានកាត់ទោស នាងក៏បាន និយាយអរគុណដល់អង្គសវនការទាំងមូល ទាំងទឹកភ្នែកហូរ។  

 

ដោយ TD 

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]