រដ្ឋាភិបាលក្នុងក្រុង Foshan ភាគអាគ្នេយ៍ប្រទេសចិន ស្ថិតក្នុងខេត្ត Guangdong បានចេញនូវវិធានការថ្មីមួយ ដើម្បីកំចាត់កុំអោយមាន អ្នកសុំទាន និងអ្នកដេកតាមចិញ្ចើមថ្នល់ នៅក្នុងទីក្រុងនេះ។ ប៉ុន្តែវិធីថ្មីមួយនេះ ក៏ទទួលរងនូវការរិះគន់ពីបណ្តាសធារណៈជនផងដែរ ចំពោះការដាក់ស៊ីម៉ង់ដែលមានរាងស្រួចៗ នៅក្រោមស្ពាន ដើម្បីកុំអោយ អ្នកសុំទាន ឬអ្នកអត់ផ្ទះសម្បែង ដេកនៅតាមផ្លូវ ក្នុងទីក្រុង នេះទៀត។

តាមវិធានការថ្មីមួយនេះបានអោយដឹងថា នៅតាមតំបន់សាធារណៈ ចំណតឡានក្រុង កំពង់ផែ ផ្លូវដើរក្រោមស្ពាន ពហុកីឡាដ្ឋាន រោងកុន សួនឧទ្យាន និងតំបន់ទាក់ទាញភ្ញៀវទេសចរ ផ្សេងទៀតនឹង មិនអនុញ្ញាតអោយ មានអ្នកសុំទាន ឬក៏ អ្នកដេកតាមកន្លែងទាំងនោះទេ។

ច្បាប់មួយនេះត្រូវបាន រៀបរៀងដោយ ការិយាល័យ រៀបចំកន្លែងស្នាក់នៅ និងអភិវឌ្ឍន៍ទីក្រុងនិងជនបទ របស់ក្រុង Foshan ក្នុងគោលបំណង លើកកំពស់សោភ័ណភាពទីក្រុង។

ការិយាល័យមួយនេះយល់ថា ការសុំទានជារូបភាពមួយដែល មិនសមរម្យនឹងសម័យកាល បច្ចុប្បន្ន និង អាចជះឥទ្ធិពលអាក្រក់ដល់សណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងទាំងមូល។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]